ព័ត៌មាន

Nikon នឹងដាក់បង្ហាញកាមេរ៉ាស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ

Nikon ត្រូវបានគេចាត់ទុកថាជាកាមេរ៉ាដែលល្អ និងដំណើរការបានលឿន អាចថតរូបក្នុងកម្រិតយ៉ាងច្បាស់ថែមទៀតផង ។ ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុន Nikon បានដាក់បង្ហាញ Nikon D4S ដែលបានបំពាក់នូវខួរក្បាលប្រភេទ EXPEED ស៊េរីថ្មីដែលនឹងត្រូវបង្ហាញជាផ្លូវការនៅថ្ងៃទី 25 ខែកុម្ភៈនេះ ។

 image

Nikon D4S នេះគឺជាជំនាន់ទីបួនហើយរបស់ D4 ដែលនឹងបង្ហាញខ្លួនផងដែរនៅក្នុងព្រឹត្តិការណ៍ CES 2014 ។ លើសពីនេះទៅទៀត Nikon D4S បានបន្ថែមនូវប៊ូតុង Live View និង Info ប៊ូតុងផងដែរ ។ ចំពោះតម្លៃវិញ នៅលើគេហទំព័ររបស់ Nikon កាមេរ៉ាមួយនេះមានតម្លៃប្រហែលជា 8250 ដុល្លារអាមេរិច ។

 image

ប្រភពៈ Nikon