ព័ត៌មាន

Dell Inspiron 7737 នឹងមកដល់ទីផ្សារនាខែសីហាខាងមុខនេះ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានធ្វើការផលិតនូវ Dell Inspiron 7737 ដែលមានគោលដៅសំខាន់សម្រាប់លេងហ្គេម និងប្រើប្រាស់ទៅលើ Graphics ។ លើសពីនេះទៀត មានមានសម្បកធ្វើពីអាលុយមីញ៉ូម និងមានរាងស្តើងគួរឲ្យចង់ប្រើប្រាស់ថែមទៀតផង ។

ចំពោះលក្ខណៈពិសេសរបស់វានោះគឺ វាបានបំពាក់នូវខួរក្បាលប្រភេទ Intel Core i7-4500U ដែលមានល្បឿន 1.8GHz មានអង្គចងចាំទំហំ 16GB មានថាសរឹងទំហំ 1TB មានក្រាហ្វិកកាតប្រភេទ GeForce ដែលមានទំហំ 2GB មាន Optical Drive មានកម្រាស់ 25.4 មីលីម៉ែត្រ មានទម្ងន់ 3.29Kg និងមានថ្មដែលអាចប្រើប្រាស់បានរយៈពេល 6 ម៉ោងផងដែរ ។

 image

ប្រភពៈ Dell