ប្រព័ន្ធប្រតិបត្តិការ Android គឺជាគោលដៅថ្មីសម្រាប់ក្រុម Hacker

នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការ Android គឺជាទីផ្សារដ៏ធំជាងគេដែលឧបករណ៍ជាច្រើនបានដំណើរការ ហើយវាក៏អាចនឹងក្លាយជាគោលដៅថ្មីរបស់ក្រុម Hacker ផងដែរ ។

យោងទៅតាមរបាយការណ៍ដំបូងបង្អស់របស់ Cisco នៅឆ្នាំ 2014 នេះបានឲ្យដឹងថា 99% នៃ Malware ត្រូវបានវាយប្រហារនៅលើប្រព័ន្ធប្រតិបត្តិការ Android ក៏ប៉ុន្តែប្រសិនបើស្មាតហ្វូនទាំងអស់នោះដំណើរការប្រព័ន្ធប្រតិបត្តិការ Android Version ចុងក្រោយនោះ 77% នៃគ្រោះថ្នាក់នៃមេរោគនោះនឹងត្រូវបានកាត់ចេញ ។

នៅក្នុងរបាយការណ៍នៅក្នុងខែកក្កដា ឆ្នាំ ២០១៣ រាជរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិចបាននិយាយថា ប្រព័ន្ធប្រតិបត្តិការ Android គឺជាគោលដៅថ្មីដែលនឹងត្រូវវាយប្រហារដោយក្រុម Hacker

image

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ IIC បានឲ្យដឹងថា ក្រុមហ៊ុន Apple ដែលជាអ្នកបង្កើត iOS នោះមានសមត្ថភាពប្រសើរជាងប្រព័ន្ធប្រតិបត្តិការ Android ព្រោះ 73% នៃអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS មិនមានជួបបញ្ហាអ្វីឡើយ ។

ប្រភពៈ sohoa.vnexpress.net

Leave a Reply

Your email address will not be published. Required fields are marked *