ព័ត៌មាន

តើអ្នកជឿថា Android ស្មាតហ្វូននឹងមានទំហំដល់ 50 មេហ្គាភិចសែលដែរឬទេ?

Oppo Find 7 គឺជាស្មាតហ្វូនដែលមានអេក្រង់កម្រិត ២K និងជា Android ស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់នូវកាមេរ៉ាដែលមានទំហំរហូតទៅដល់ 50 មេហ្គាភិចសែលហើយវាមានកាមេរ៉ាធំជាង Windows Phone Nokia Lumia 1020 ថែមទៀតផង ។ តាមពិតទៅ Find 7 នេះត្រូវបានក្រុមហ៊ុន Oppo ជាអ្នកផលិតឡើងហើយវាគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី 19 ខែមិនាខាងមុខនេះហើយ ។

 image

បើយោងតាមរួបភាពមួយចំនួននៅលើបណ្តាញសង្គម Weibo បានឲ្យដឹងថា Oppo Find 7 មានកម្រិតភាពច្បាស់រហូតទៅដល់ 8160 x 6120 ភិចសែលហើយរួបថតវិញមានកម្រិតទំហំរហូតទៅដល់ 9.7 MB ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះបំពាក់នូវអេក្រង់ទំហំ 5.5 អ៊ីងដែលមានកម្រិតភាពច្បាស់ 2K Full HD ថែមទៀតផង ។

ប្រភពៈ Oppo