ព័ត៌មាន

Data Center របស់ Samsung ត្រូវបានឆេះហើយជះឥទ្ធិពល​ដល់​អ្នក​ប្រើ Smartphone ខ្លួន

តើ​អ្នក​បាន​ឃើញ​សារ error នៅ​លើ Smartphone, Tablet ឬ Smart TV ដែរ​ឬទេ នៅ​ថ្ងៃ​នេះ? មិន​មែន​ប៉ះពាល់​តែ​ទៅ​លើ​អ្នក​ប្រើ Samsung device ប៉ុណ្ណោះ​ទេ ចំណែក​វែបសាយ samsung.com ​របស់​ក្រុមហ៊ុន​ផ្ទាល់​ក៏​ដូច​គ្នា នេះ​គឺ​បណ្ដាល​មក​ពី​ភ្លើង​ឆេះ Data Center។

image

Data Center ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា “Computer Center” គឺ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ធំ​រួម​មួយ និង​បាន​ភ្ជាប់​បញ្ចូល​គ្នា​នូវ​សមាសភាព​ផ្សំ​របស់​កុំព្យូទ័រ ដូច​ជា​បណ្ដាញ​ទូរគមនាគមន៍ (telecommunication) និង​ប្រព័ន្ធ​សម្រាប់​រក្សា​ទុក​ទិន្នន័យ។

image

ធម្មតា Data Center មាន​ការ​កំណត់​ទីតាំង​នៅ​កន្លែង​មួយ​ជាក់​លាក់។ ជា​ទូទៅ​វា​មាន​នូវ redundant ឬ​ក៏ Backup power supply, redundant data communication connection, environmental control (ឧទាហរណ៍៖ ការ​ធ្វើ​ឱ្យ​អាកាសធាតុ​មាន​លក្ខខណ្ឌ​កំណត់​ដើម្បី​ទ្រទ្រង់​នៅ​ក្នុង​ បន្ទប់​ផ្ទុក Data Center ឱ្យ​ដំណើរការ​បាន​ប្រសើរ ជៀសវាង​ឡើង​កម្ដៅ​ខ្លាំង​ជ្រុល និង​ការ​ត្រៀម​ ទប់ទល់​នឹង​អគ្គិភ័យ​កើត​មាន​ជា​ដើម) និង​កំណត់​ឱ្យ device ផ្សេងៗ​ទៀត​មាន​សុវត្ថិភាព។

Data Center ធំៗ​ខ្លះ​ត្រូវ​បាន​បញ្ចូល​ទៅ​ជា​ប្រតិបត្តិការ​កម្រិត​ឧស្សាហកម្ម​ដែល​ ត្រូវការ​ប្រភព​ថាមពល​អគ្គិសនី​យ៉ាង​ច្រើន ​​ដែល​ Data Center ខ្លះ​ត្រូវ​ការ​ថាមពល​ស្មើ​នឹង​​​បម្រើ​បម្រាស់​ថាមពល​​ក្នុង​​ទីក្រុង​តូច​ មួយ។

image

​ Data Center អាច​មាន​ន័យ​ស្មើ​នឹង Network Operating Center (NOC) ដែល​ជា​ការ access ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ផ្ទុក automated system សម្រាប់​ប្រើ​ជា Server, Web traffic និង network performance។

Data Center មាន root ជា​ច្រើន​នៅ​ក្នុង​បន្ទប់​កុំព្យូទ័រ​យ៉ាង​ធំ ហើយ​មាន​លក្ខណៈ​ស្មុគស្មាញ​នៅ​ក្នុង​ប្រតិបត្តិការ​នានា និង​ការ​ថែទាំ​ប្រព័ន្ធ ហើយ​ក៏​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​ការ​កំណត់​កម្រិត​សីតុណ្ហភាព​ឱ្យ​បាន​ ត្រឹមត្រូវ​ក្នុង​ប្រតិបត្តិការ។

យោង​តាម ​គេហទំព័រ gsmarena កាល​ពី​ប៉ុន្មាន​ម៉ោង​នេះ​ឱ្យ​ដឹង​ថា មិន​ត្រឹមតែ Data Center ឬ Computer Center របស់ Samsung ស្ថិត​នៅ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ភ្លើង​ឆេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្នែក​ បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​បាន​ឆេះ​រាលដាល​ដល់​ផលិតផល​ផ្សេងៗ​រួម​មាន Smartphone និង​ទូរសព្ទ​ផង​ដែរ។

មូលដ្ឋាន​ដែល​បាន​ ឆេះ​នេះ​គឺ​ជា​អគារ​របស់ Samsung SDS ស្ថិត​ក្នុង​ខេត្ត Gyeonggi-do កូរ៉េ​ខាង​ត្បូង។ ការ​ខូចខាត​ក្នុង​ឧប្បត្តិហេតុ​ឆេះ​នេះ ធ្វើ​ឱ្យ User មិន​អាច​ជ្រើសរើស​ទាញ​យក Samsung application ពី​ទូរសព្ទ , Tablet និង Smart TV របស់​ខ្លួន​បាន​ឡើយ។

តាម ​របាយការណ៍​ក្នុង​ស្រុក​របស់​កូរ៉េ​ ខាង​ត្បូង​ឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ ពុំ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​ឡើយ។ ចំណែក​ដើម​ហេតុ​នៃ​គ្រោះ​អគ្គីភ័យ​ពុំ​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ។ មាន​ការ​អះអាង​ថា មក​ដល់​ម៉ោង 6:15AM ET គេ​បាន​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​អគ្គីភ័យ​នេះ​បាន​ហើយ។

ប្រភព៖​gsmarena