ព័ត៌មាន

iPhone Air អាចនឹងពន្យាពេលចេញលក់ឆ្នាំក្រោយ ដោយសារតែ បញ្ហាថ្ម

iPhone 6 ជំនាន់ក្រោយរបស់ Apple ដែលមាន អេក្រង់ទំហំ 5.5 អីុង ត្រូវបានគេរំពឹង នឹងមានឈ្មោះ ជាផ្លូវការ ថា “iPhone Air” ហើយនឹង មានកំរាស់ស្តើង ជាងម៉ូដែលបច្ចុប្បន្ន iPhone 5 ទៅទៀត ដូច កាលចេញ iPad Air ដែរ។ ប៉ុន្តែ ដោយសារតែ កំរាស់ស្តើងនេះ បានធ្វើអោយ ក្រុមហ៊ុនផលិតថ្ម សំរាប់ប្រើលើវា ជួបការលំបាក ក្នុងការ ផលិតថ្ម ដែលមានកំរាស់ស្តើង 2 ម.ម (ស្តើងជាងថ្មធម្មតា ដែលមានកំរាស់ 2.8 ម.ម) សំរាប់វា… នេះបើតាម សារព័ត៌មាន Commercial Times របស់ តៃវ៉ាន់។
imageimage

បញ្ហានេះ អាចនឹងធ្វើអោយ Apple ពន្យាចេញលក់វា នាឆ្នាំនេះ។ ដោយឡែក សំរាប់ ម៉ូដែល iPhone 6c អេក្រង់ 4.7 អីុងវិញ Apple នឹងចេញលក់នា ត្រីមាសទី 3 ឆ្នាំនេះ ដដែល តាមការរំពឹងទុក៕
ប្រភព: CTEE.com.tw