ព័ត៌មាន

ក្រុមហ៊ុន Fortinet ដាក់​បង្ហាញ​ “Connect & Secure” Solution ដែលមាន 12 ផលិតផល Network Security សំរាប់​ក្រុមហ៊ុន​

Network Security Platforms ថ្មី, WLAN Access Points, 3G/4G Wireless WAN Extender,និង Ethernet Switches Connect និង Extend High-Performance Network Security សំរាប់ SMBs, ការិយាល័យ​សាខា និង ក្រុមហ៊ុន​ចែកចាយ

image 

 ក្រុមហ៊ុន Fortinet ® (NASDAQ: FTNT) –គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​លើ​ពិភពលោក​ខាង network security  នាពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានបង្ហាញ​ផលិតផល​ថ្មី 12ប្រភេទ​ដែល រចនា​ឡើង​ដើម្បី​ត​ភ្ជាប់ និង ពង្រីក Fortinet’s integrated security platforms សម្រាប់ SMBs, សាខា​ការិយាល័យ និង​ក្រុមហ៊ុន​ចែកចាយ។ ក្រោម​អនុភាព​នៃ “Connect & Secure,” FortiGate network security platforms ថ្មី​របស់ Fortinet, wireless access points, wireless WAN extender និង Ethernet switches បាន​ផ្តល់នូវ unparalleled policy និង​ការគ្រប់គ្រង​លើ​ការចេញចូល, ការការពារ​លើ​ការគំរាមកំហែង, និង​ការបន្ត​អាជីវកម្ម។

ដោយ​មិន​គិតពី​ទំហំ​នៃ​ក្រុមហ៊ុន, ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅក្រោម​សំពាធ​ជា​យូរ​មកហើយ ក្នុង​ការដាក់ពង្រាយ និង​គ្រប់គ្រង network ក្រុមហ៊ុន​របស់​ពួកគេ​អោយមាន​ប្រសិទ្ធិភាព។ រាល់​បញ្ហា​ប្រតិបត្តិការ បញ្ហា​ការធ្វើ​ជំនួញ និង​បញ្ហា​ក្នុងការ​បំពេញតម្រូវកា​រផ្សេងៗ គឺជា​ឧបសគ្គ​ដ៏​លំបាក ដែល​ពួកគេ​កំពុងតែ​ជួបប្រទះ។ ឧបសគ្គ ទាំងអស់នេះ​បានធ្វើអោយ​ពួកគេ​មានការ​លំបាក ក្នុងការ​គ្រប់គ្រង​network មួយចំនួន​ដូចជា:  ប្រព័ន្ធ​សន្តិសុខ, ប្រព័ន្ធ​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង, ការប្រតិបត្តិ​ការ, ការចំណាយ, និង​ការគ្រប់គ្រង។

 លោក Ng Hwee Boon, អ្នកគ្រប់គ្រង Fortinet ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយថា “មិន​ថា single site SME or multi-site enterprise, ក្រុមហ៊ុន​នៅតែ​ស្វែងរក​ដំណោះស្រាយ ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​បាន។ Connect and Secure គឺជា Fortinet’s Unified Access solution ដែល​រួមបញ្ចូល​នូវ network security ដ៏​រឹងមាំ ជាមួយនឹង​ការតភ្ជាប់​បណ្តាញ គ្រប់​ទីកន្លែង។ ”ប្រព័ន្ធ​នេះ​បានអនុញ្ញាត​អោយ​អ្នកប្រើប្រាស់,devices និង applications ផ្សេងៗ អា​ចត​ភ្ជាប់​ទៅ​និង networkខាងលើ ដោយមាន​សុវត្ថិភាព ដោយ​មិន​គិតពី​វិធីសាស្ត្រ access របស់​ពួកគេ​ឡើយ។ ដោយ​ភ្ជាប់​ជាមួយនិង Connect and Secure, ក្រុមហ៊ុន​ទាំងនេះ​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី security infrastructure ទូទៅ និង កាត់បន្ថយ​តម្លៃ​សរុប របស់​ម្ចាស់​ក្រុមហ៊ុន តាមរយៈ ការ​លុប បំបាត់​នៃ​អ្នកលក់​និង​devicesជាច្រើន​ទៀត និង​គម្រោង​លក្ខណៈពិសេស​របស់​អាជ្ញាប័ណ្ណ​សាមញ្ញ​មួយ។

 សម្មាហរណកម្ម និង ការតភ្ជាប់ ជា​មូលដ្ឋាន​នៃ Fortinet’s Connect& Secure

មូលដ្ឋាន​នៃ Fortinet’s Connect& Secure ចាប់ផ្តើម​ជាមួយនឹង​ការធ្វើសមាហរណកម្ម និង ការគ្រប់គ្រង។ ប្រព័ន្ធ​ថ្មី​របស់ Fortinet មានដូចជា FortiGate/FortiWiFi-30D-POE, FortiGate/FortiWiFi-60D-POE and FortiGate/ FortiWiFi-90D-POE and FortiGate-280D-POE ប្រព័ន្ធ​ទាំងនេះ​មាន​រួមបញ្ចូល​នូវ​លក្ខ​ណះ ពិសេស​របស់​ប្រព័ន្ធ​ការពារ​យ៉ាង​ពេញលេញ បូករួម​ទាំង ការត្រួតពិនិត្យ​ក្នុងការ​ដំណើរការ​របស់ ប្រព័ន្ធ WiFi, ការផ្លាស់ប្តូរ, ការផ្ទៀងផ្ទាត់​មើល​អោយបាន​ត្រឺ​ម​ត្រូវ, ការគ្រប់គ្រង​ចំនុច​ចុងក្រោយ, និង​ការ​ការត្រួតពិនិត្យ policy នៅក្នុង single easy-to-manage device។ វិធីសាស្ត្រ​រួម​នេះ អនុញ្ញាតឱ្យ​អាជីវកម្ម ពង្រឹង policies នៃ​ចំនួន​ប្រភេទ​devices និង​ផ្តល់​សុវត្ថិភាព​ល្អប្រសើរ​ជាង​មុន​ដោយ​ប្រើ​ឧបករណ៍​ទាំងអស់នេះ ដែល​ត្រូវបានគេ​ដោត​បញ្ចូល និង​គ្រប់គ្រង​ដោយ single FortiGate។ FortiGate-280D-POEដែលមាន​ports សរុប​ចំនួន 84  ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធតូចៗ (ដូចជា​ទីតាំង​លក់រាយ និង កន្លែង​ថែទាំ​សុខភាព) ដែល​ចង់​ទាញ​យក​ផល​ប្រ​យោ​ជ៏​ពី very high port density ដើម្បី​លុបបំបាត់​ឧបករណ៍​មួយចំនួន​នៅក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រប​ស់​ពួកគេ​ឧ​ទា​ហ​ណ៏​ដូច​ជាការ ផ្លាស់ប្ដូរ។

Connect & Secure Solution បានរួម​បញ្ចូល​សមត្ថ​ភាព​ក្នុង​ការតភ្ជាប់ និង គ្រប់គ្រង​ទៅលើ devices ផ្សេងទៀត​ជាច្រើន តាមរយៈ intergrated Power over Ethernet (PoE) ports។ ជាមួយនឹង intergrated (PoE) ports បានធ្វើអោយ devices ជាច្រើន ដូចជា wireless access points, Power over Ethernet (PoE) devices, ប្រព័ន្ធ​កា​ម៉េ​រាវី​ឌី​អូ និង កត់ត្រា​វី​ឌី​អូ, ប្រព័ន្ធ​សញ្ញា​ឌីជីថល, ប្រព័ន្ធ​ទូរស័ព្ទ​IP អាច​ត្រូវបាន​ត​ភ្ជាប់ និង​គ្រប់គ្រង​ពី FortiGate appliance តែមួយ។

 ព​ន្លឿ​ន​សមត្ថភាព Wireless និង Fail-Over Performance

ការគ្រប់គ្រង​ទៅលើ devices ជាច្រើន និង​លើ​សមត្ថភាព​នៃ security appliance តែមួយ តំរូវអោយមាន high performance hardware ដើម្បី​ការពារ​ការរាំងស្ទះ network។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Fortinet បានបង្ហាញ WiFi access points ថ្មី​ពីរ ដើម្បី​ជួយ​ព​ន្លឿ​ន​សមត្ថភាព wireless គឺ FortiAP-221C និង FortiAP-320C ។ ផលិតផល​ថ្មី​នេះ អាច​ភ្ជាប់​ជាមួយ 802.11ac wireless standard ដែល​អាច​ផ្តល់​ចំនួន​ទិន្នន័យ​លើសពី 1 Gbps។ ជាមួយ​កម្រិត performance នេះ ជួយ​អោយមាន bandwidth requirements ខ្ពស់ សំរាប់​ភ្ញៀវ​ភ្ជាប់ Wifi ដោយ​មិន​មានការ​ពន្យឺត​ល្បឿន performance នៃ critical corporate data។ លើសពីនេះ​អង្គភាព​អាចបែងចែក network របស់ខ្លួន​ដើម្បីអោយ​ភ្ញៀវ​ត​ភ្ជាប់ ស្របពេល​អង្គភាព​កំពុងដំណើរការ PCI DSS compliance។

ក្រុមហ៊ុន​Fortinet បានដាក់​បង្ហាញ FortiExtender-100B គឺជា device មួយ​ដែល​ដើរតួនាទី​ដូច​3G/4G wireless WAN extender សំរាប់​បញ្ជូន critical data អោយ​កាន់តែ​ប្រសើរឡើង​រវាង service provider និង FortiGate device សម្រាប់​ក្រុមហ៊ុន​ដែល​តម្រូវអោយមាន broadband ជា​ការតភ្ជាប់​ចំបង ឬ continuity/fail-over  ។ FortiGate និង FortiExtender devices អាចដាក់​បំបែក​ពីគ្នា​ក្នុង​រយៈ​ចំងាយ 100ម៉ែត្រ ក្រុមហ៊ុន​អាចដាក់ FortiGate ក្នុង​បន្ទប់ក្រោមដី ឬ​ទូ​ខ្សែភ្លើង ហើយ​អង់​តែ​ន​របស់ FortiExtender antenna ដាក់​នៅ​កន្លែងផ្សេង​ពីគ្នា។

 ទំរង់​ដែល​អាចអោយ ក្រុមហ៊ុន​រីកចំរើន

ស្រប​ពេលដែល​ជំនួញ​មួយ​លូតលាស់ ដូច្នេះ​ត្រូវតែមាន​ភាពជឿនលឿន​ផ្នែក network security architecture របស់ខ្លួន​ដែរ។ ដើម្បី​ជួយ​ក្នុងការ​ផ្សារភ្ជាប់​គ្នា​នេះ ក្រុមហ៊ុន Fortinet  បាន​ណែនាំ switching appliances ថ្មី​ពីរ ដែល​ជួយ​ពង្រីក​សមត្ថភាព​ត​ភ្ជាប់​នៃ FortiGate platform។ FortiSwitch-224D-POE គឺជា rack-mount appliance ដែលមាន 24 (10/100/1000) access ports និង 12 PoE ports, និង FortiSwitch-108D-POE គឺជា desktop appliance ដែល​អាច​ផ្តល់ 10 (10/100/1000) access ports និង 8 PoE ports។ Switchesទាំងនេះ អាចអោយ អង្គភាព​បញ្ចូល IP devices បន្ថែម ផ្សេងទៀត ដូចជា wireless access points, ទូរស័ព្ទ​IP, និង​ឧ​បករ​ណ៏ PoE  ផ្សេងទៀត ទៅក្នុង network ដោយ​មិនចាំបាច់​ត​ភ្ជាប់។

 អាច​រកបាន

FortiGate/FortiWiFi-30D-POE, FortiGate/FortiWiFi-60D-POE, FortiGate/FortiWiFi-90D-POE, FortiGate-280D-POE, FortiAP-221C, FortiAP-320C, FortiExtender-100B, FortiSwitch-224D-POE និង FortiSwitch -108D-POE គឺអាច​រកបាន​នៅពេលនេះ។

 អំពី Fortinet

Fortinet (NASDAQ: FTNT) ជួយ​ការពារ networks, អ្នកប្រើប្រាស់, និង ទិន្នន័យ ពី​ការគំរាមកំហែង​ជាបន្តបន្ទាប់។ ក្នុងនាម​ជា​អ្នក​នាំមុខគេ​ផ្នែក network Security,  ក្រុមហ៊ុន​អាចអោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​រដ្ឋាភិបាល​ពង្រឹង និង រួមបញ្ចូល​បច្ចេកវិជ្ជា stand alone ដោយ​មិនមាន​ការដាក់ពិន័យ​លើ​ប្រតិបត្តិការ។ ដោយ​មិនមាន​ការចំណាយ​ខ្ពស់, មិនអាច​បត់បែន, និង​ជំរើស performance ទាប Fortinet Solution អនុញ្ញាតអោយ​អតិថិជន​ចាប់យក​បច្ចេកវិទ្យា​ថ្មី និង​ឳ​កាស​ពាណិជ្ជកម្ម ខណៈពេលដែល​កំពុង​ការពារប្រព័ន្ធសំខាន់ៗ និង content។ ពត៌មាន​បន្ថែមៈ www.fortinet.com ។