ព័ត៌មាន

Apple ប្រកាសពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនប្រចាំត្រីមាសទី 2 ឆ្នាំ 2014

ក្រុមហ៊ុន Apple កាលពីពេលថ្មីនេះ បានប្រកាសពី ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ប្រចាំត្រីមាសទី 2 ឆ្នាំ 2014 នេះ។ Apple អាចរកប្រាក់ចំណូលបាន $45.6 ពាន់លានដុល្លារ ដូចដែលអ្វីដែល ខ្លួន រំពឹងទុក និងលើស 2 ពាន់លានដុល្លារ បើធៀបនឹង ត្រីមាសទី 2 ឆ្នាំទៅមិញ។ តួលេខនេះ ខ្ពស់ជាង អ្វីដែល អ្នកវិភាគ បានរំពឹងទុកថា នឹងរកចំណូលបានតែ $43.53 ពាន់លានដុល្លារ ប៉ុណ្ណោះ ព្រោះថា ត្រីមាសនេះ មិនទាន់មាន ផលិតផលថ្មីធំដុំ បង្ហាញខ្លួននោះទេ។

image

ផលិតផលដែល ធ្វើអោយ ក្រុមហ៊ុននេះ​ រកលុយបានច្រើន នៅតែជា iPhone ដដែល ហើយត្រីមាសទី 2 នេះ Apple អាចលក់ iPhone បានរហូត 43.7 លានគ្រឿង។ ចំណែក iPad វិញ អាចលក់បានតែ 16.35 លានគ្រឿងប៉ុណ្ណោះ។ ក្រៅពី​ បង្ហាញពី តួលេខចំណេញខាត នេះហើយ Apple បានប្រកាសថា ខ្លួន មានគំរោង នឹងទិញយក ភាគហ៊ុន របស់ខ្លួនវិញ ប្រមាណ $90 ពាន់លានដុល្លារ ហើយ ក្រុមប្រឹក្សាភិបាល របស់ខ្លួន បានយល់ព្រម នឹងគំរោងនេះដែរ។
ភាគហ៊ុនរបស់ Apple បានកើនឡើង 7.5% ភ្លាមៗ ក្រោយពេល របាយការណ៍ ហិរញ្ញវត្ថុនេះ ត្រូវបានគេប្រកាស៕
ប្រភព: Apple.com