កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Samsung បានអោយ ដឹងថា ខ្លួននឹងដាក់បង្ហាញ Smartphone ម៉ូដែល mini ជំនាន់ថ្មីលើ ទីផ្សារនាពេលខាងមុខ។ Smatphone ម៉ូដែល mini នោះគឺ Galaxy S5 mini ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ ជាផ្លូវការអំពីពត៌មានលំអិត ឡើយ។ តាមប្រភពពត៌មាន CNet បានអោយដឹងថា Galaxy S5 Mini អាចនឹងមានល្បឿនលឿនគួរសមបំពាក់មកជាមួយបន្ទះឈីប Snapdragon 400 ជាប្រភេទ Quad-core មានល្បឿន 1.6GHz RAM ទំហំ 1.5GB ជាមួយនឹងអេក្រង់ទំហំ 4.5 អ៊ីញ (resolution 1,280 x 720px) មានកាមេរ៉ាខាងក្រោយទំហំ 8MPនិងខាងមុខទំហំ 2MP មានអង្គចងចាំ 16GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat មានកម្លាំងថ្ម 2100mAh ព្រមជាមួយប្រព័ន្ធបញ្ជាទូរស័ព្ទផងដែរ។ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ Galaxy S5 mini មានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅ ដៃ និង Sensor វាស់ចង្វាក់បេះដូងដែរឬទេ? ហើយចំពោះកាលបរិច្ឆេទដាក់បង្ហាញជា ផ្លូវការ និងតំលៃ ក្រុមហ៊ុន Samsung មិនទាន់បង្ហើបប្រាប់ផងដែរ។