ក្រុមហ៊ុននាឡិកាស្វីសគំរាមប្តឹងក្រុមហ៊ុន Apple

នាពេលថ្មីៗនេះបណ្តាក្រុមហ៊ុនផលិតនាឡិកាស្វីសមិនសប្បាយចិត្តចំពោះក្រុមហ៊ុន Apple នៅពេលដឹងថា ក្រុមហ៊ុននេះបានព្យាយាមអូសទាញបុគ្គលិកខ្លួនអោយទៅធ្វើការក្នុងគំរោងនាឡិកាឆ្លាតវៃ iWatchឥឡូវនេះ នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Swatch លោកស្រី Serena Chiesura បានចេញមុខបង្ហាញការមិនពេញចិត្តមួយទៀតទាក់ទងនឹងឈ្មោះ ផ្លាកសញ្ញា iWatch វិញម្តង ព្រោះវាស្រដៀងនឹងឈ្មោះនាឡិកា iSwatch របស់ខ្លួន។

image

លោកស្រីបានលើកឡើងថា ពួកគាត់ជឿថា វានឹងមានការយល់ច្រឡំធំរវាងផលិតនាឡិកា iSwatch របស់ខ្លួន និង iWatch របស់ក្រុមហ៊ុន Apple ។ បើសិនជាក្រុមហ៊ុន Apple សំរេចយកឈ្មោះ iWatch ជានាឡិការបស់ខ្លួនមែននោះ ក្រុមហ៊ុន Swatch នឹងដាក់ពាក្យប្តឹងទៅគ្រប់ប្រទេស ដើម្បីការពារផ្លាកសញ្ញា iSwatch របស់ខ្លួន។

ស្ថានភាពនេះស្រដៀងនឹងកាលពីឆ្នាំ 2013 នៅពេល Apple ត្រូវបាន គេលេចលឺថាចង់ដាក់ឈ្មោះ iPhone ពណ៌មាស របស់ខ្លួនថា “Champagne” iPhone ហើយត្រូវបាន ក្រុមហ៊ុនផលិតស្រា Champagne របស់បារាំងគំរាមចង់ប្តឹង។ ទីបំផុត Apple បានងាកទៅប្រើឈ្មោះ iPhone ពណ៌មាស ឬ Gold iPhone វិញ។

គួររំលឹកថា ក្រុមហ៊ុន Apple បានចុះឈ្មោះផ្លាកសញ្ញា “iWatch” រួចទៅហើយ នៅតាម បណ្តាប្រទេសជាច្រើន ដូចនេះ ការផ្លាស់ប្តូរឈ្មោះនាឡិកាឆ្លាតវៃទៅពាក្យផ្សេងប្រហែលជាមិនអាចកើតមានឡើងនោះទេ។
ប្រភព: TDG.ch

 

ក្រុមហ៊ុននាឡិកាស្វីសគំរាមប្តឹងក្រុមហ៊ុន Apple

នាពេលថ្មីៗនេះបណ្តាក្រុមហ៊ុនផលិតនាឡិកាស្វីសមិនសប្បាយចិត្តចំពោះក្រុមហ៊ុន Apple នៅពេលដឹងថា ក្រុមហ៊ុននេះបានព្យាយាមអូសទាញបុគ្គលិកខ្លួនអោយទៅធ្វើការក្នុងគំរោងនាឡិកាឆ្លាតវៃ iWatch។ ឥឡូវនេះនាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Swatch លោកស្រី Serena Chiesura បានចេញមុខបង្ហាញការមិនពេញចិត្តមួយទៀតទាក់ទងនឹងឈ្មោះ ផ្លាកសញ្ញា iWatch វិញម្តងព្រោះវាស្រដៀងនឹងឈ្មោះនាឡិកា iSwatch របស់ខ្លួន។

លោកស្រីបានលើកឡើងថា ពួកគាត់ជឿថា វានឹងមានការយល់ច្រឡំធំរវាងផលិតនាឡិកា iSwatch របស់ខ្លួន និង iWatch របស់ក្រុមហ៊ុន Appleបើសិនជាក្រុមហ៊ុន Apple សំរេចយកឈ្មោះ iWatch ជានាឡិការបស់ខ្លួនមែននោះ ក្រុមហ៊ុន Swatch នឹងដាក់ពាក្យប្តឹងទៅគ្រប់ប្រទេស ដើម្បីការពារផ្លាកសញ្ញា iSwatch របស់ខ្លួន។

ស្ថានភាពនេះស្រដៀងនឹងកាលពីឆ្នាំ 2013 នៅពេល Apple ត្រូវបាន គេលេចលឺថាចង់ដាក់ឈ្មោះ iPhone ពណ៌មាស របស់ខ្លួនថា “Champagne” iPhone ហើយត្រូវបានក្រុមហ៊ុនផលិតស្រា Champagne របស់បារាំងគំរាមចង់ប្តឹង។ ទីបំផុត Apple បានងាកទៅប្រើឈ្មោះ iPhone ពណ៌មាស ឬ Gold iPhone វិញ។

គួររំលឹកថា ក្រុមហ៊ុន Apple បានចុះឈ្មោះផ្លាកសញ្ញា “iWatch” រួចទៅហើយនៅតាម បណ្តាប្រទេសជាច្រើន ដូចនេះ ការផ្លាស់ប្តូរឈ្មោះនាឡិកាឆ្លាតវៃទៅពាក្យផ្សេងប្រហែលជាមិនអាចកើតមានឡើងនោះទេ។
ប្រភព:TDG.ch

 

Leave a Reply

Your email address will not be published. Required fields are marked *