ព័ត៌មាន

តំណាងចែកចាយដ៏ធំបំផុតរបស់ចក្រភាពអង់គ្លេសនឹងផលិតទូរស័ព្ទ Android

បើទោះបីជានៅលើទីផ្សារបច្ចុប្បន្នមានអ្នកប្រកួតប្រជែងច្រើនទៅលើបច្ចេកវិទ្យាស្មាតហ្វូនក្តី ពេលនេះតំណាងចែកចាយដ៏ធំគឺក្រុមហ៊ុន Tesco របស់ចក្រភពអង់គ្លេសបានប្រកាសថា នឹងផលិតស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ហើយនឹងដាក់លក់ជាផ្លូវការនៅឆ្នាំនេះហើយ ។

 image

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅក្រុមហ៊ុននេះបានផលិតនូវ Tablet Hudl ដែលដំណើរការលក់យ៉ាងជោគជ័យម្តងរួចមកហើយគឺមានចំនួនរហូតទៅដល់ ៥ សែនគ្រឿង ។ ពេលនេះ ប្រាក់ចំណេញរបស់ពួកគេគឺគ្រប់គ្រាន់នឹងដាក់ដំណើរការស្មាតហ្វូនស៊េរីថ្មីនេះហើយ ។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន Amazon បានប្រាប់ថា ពួកគេបានទទួលជោគជ័យលើ Kindle Fire រួចហើយ ពេលនេះគេនឹងមានគម្រោងផលិតនូវស្មាតហ្វូនដើម្បីវាយលុកទីផ្សារម្តងទៀត ។

ប្រភព៖ Reuters