ព័ត៌មាន

Google​ Glass​ ស៊េរី​ថ្មី​ចំនាយ​ប្រាក់​ $ 80 ​ដើម្បី​ផលិត

កាលពីឆ្នាំ2013 កន្លងទៅវែនតាឆ្លាតរបស់ Google ត្រូវបានដោះទៅ​ជា​បំណែក​តូចៗ​ ក្នុង​ន័យ​ពិនិត្យ​ទៅ​លើ​ផ្នែក​រឹង​ផ្សេង​ៗ​ថា​ តើ​វា​ងាយ​ស្រួល​ក្នុង​ការ​ជួស​ជុល​ដែរ​ឬ​ទេ​ ក៏​ដូច​ជា​វាស់​ស្ទង់​តម្លៃ​ដែល​ Google​ បាន​ចំនាយ​ទៅ​លើ​ការ​ផលិត​វែន​តា​ឆ្លាត​នោះ​ក្នុង​ 1​ គ្រឿង​អស់​ប៉ុន្មាន។​ ជា​ការ​ពិត​ណាស់​ Google​ Glass ​ស៊េរី​ចាស់​ត្រូវ​បាន​ប្រាប់​អោយ​ដឹង​ថា​ វា​មាន​តម្លៃ​ផលិត​ប្រហែល​ជា​ 208$​ ទៅ​ 250$​ ប៉ុណ្ណោះ​ ហើយ​ថ្ងៃ​វា​ចេញ​លក់​វិញ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ដល់​ទៅ​ 1500$​ ជា​មួយ​នឹង​ចំនួន​មាន​កំនត់​ថែម​ទៀត។​ គិត​ៗ​ទៅ​ Google​ ពិត​ជា​រក​ស៊ី​បាន​កាក់​កប​សម្បើម​ខ្លាំង​ណាស់​ ព្រោះ​វត្ថុ​ធាតុ​ដើម​មាន​តម្លៃ​ធូរ​ថ្លៃ​ តែ​ពេល​លក់​ម្ដង​ៗ​គឺ​កើប​លុយ​ដូច​ទឹក​អញ្ចឹង។

image

សម្រាប់វែនតាឆ្លាត Google ប្រចាំឆ្នាំ 2014 នេះវិញ Google​ បាន​ចំនាយ​ថវិកា​តិច​តួច​បំផុត​ក្នុង​ការ​ផលិត​ Google ​Glass​ ស៊េរី​ថ្មី​ដោយ​ 1​ គ្រឿង​ចំនាយ​ប្រាក់​ត្រឹម​តែ​ 80$​ ដោយ​ពួក​គេ​បាន​ដោះ​វែន​តា​នោះទៅ​ជា​បំនែក​តូចៗ​ ហើយ​យក​ផ្នែក​រឿង​នោះ​មក​បូក​តម្លៃ។

 imageimage

ក្រុមការងាររបស់ Teardownបានបញ្ជាក់ប្រាប់អោយកាន់តែច្បាស់ថែមទៀតថា​ Google Glass​ នោះ​ផ្នែក​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​គឺ​ បន្ទះឈីប​ CPU​ TI​ OMAP​ 4430​ ដែល​មាន​តម្លៃ​ 13.96$​ ហើយ​ក៏​មាន​ដូច​ជា​ឈីប​ Wifi,​ Bluetooth​ តម្លៃ​ 10.79$​ កាមេរ៉ា​ទំហំ​ 5​ មេហ្គា​ភិច​សែល​តម្លៃ​ 5.66$​ មុខ​ងារ​ Touchscreen​ តម្លៃ​ 3$ ​និង​កន្លែង​ផ្សេងៗ​ទៀត​ដូច​ជា​តួ​ម៉ាស៊ីន​ ដង​វែនតា​ ខ្ចៅ​ បន្ទះ​ឈីប​បូក​ចូល​គ្នា​ទាំង​អស់​ទៅ​គឺ​មាន​តម្លៃ​ 80$​ ប៉ុណ្ណោះ។