ក្រុមហ៊ុន Apple ធ្វើកំណែទំរង់ថ្មី OS X Mavericks 10.9.3

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញប្រព័ន្ធប្រតិបត្តិការណ៍ OS X Mavericks កំណែទំរង់ថ្មី 10.9.3 ហើយ។ កំណែទំរង់ថ្មីនេះ មានការកែកុន និងបន្ថែមមុខងារថ្មី ដែលរួមមានការទ្រទ្រង់អេក្រង់ 4K នៅលើ Mac Pro (ម៉ូដែល ចុងឆ្នាំ 2013) និងម៉ាស៊ីន MacBook Pro 15″ Retina (ម៉ូដែល ចុងឆ្នាំ 2013), អាចផ្ទេរប្តូរ លេខទូរស័ព្ទ និងប្រតិទិនរវាង Mac និង iOS តាមរយៈការប្រើខ្សែ USB, ធ្វើអោយ ការភ្ជាប់ VPN តាមរយៈ IPsec មានស្ថេរភាពឡើង និងអាប់ដេតកម្មវិធី Safari ទៅកំណែទំរង់ថ្មី 7.0.3។

image

កំណែទំរង់ថ្មីនេះ អាចអាប់ដេតបានសំរាប់អ្នកដែលប្រើ Mavericks ទាំងឡាយ ពី Mac App Store ឬតាមរយៈការដោនឡូដ ឯកសារដំឡើង ដោយខ្លួនឯងពី: http://support.apple.com/downloads/
ប្រភព: Apple

Leave a Reply

Your email address will not be published. Required fields are marked *