ព័ត៌មាន

LG G3 បង្អួត​រាង​ស្អែក​នេះក្នុងតម្លៃ​ ៦៣៥ ដុល្លារ

LG គ្រោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​ត្រូវ​គេ​រំពឹង​ថា LG នឹង​បង្ហាញ​ស្មាតហ្វូន​ស៊េរី​ថ្មី LG G3 ដែល​ល្បី​តាម​ពាក្យ​ចចាមអារ៉ាម​យូរ​មក​ហើយ និង​នាឡិកា​ដៃ​វៃឆ្លាត G Watch ផង​ដែរ។

G3 មិន​ទាន់​នឹង​ចេញ​ជា​ផ្លូវការ​ផង ស្រាប់​តែ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​កូរ៉េខាងត្បូង​របស់ LG បាន​បញ្ជាក់​ពី​តម្លៃ​របស់ G3 នៅ​ក្នុង​ស្រុក​ ប្រមាណ​ជា ៦៣៥ ដុល្លារ​ឯណោះ។

image 

ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់ G3 ៖

– អេក្រង់ ៥,៥ អ៊ីញ ជាមួយ​ resolution 2560 x 1440
– CPU ប្រភេទ quad-core ឈ្មោះ Snapdragon 800
– RAM ទំហំ 2GB
– អង្គ​ចងចាំ​ជាប់​ម៉ាស៊ីន 32 GB
– កាមេរ៉ា​ក្រោយ 13MP និង​មុខ 2MP
– ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat
– កម្រិត​ថាមពល​ថ្ម 3000mAh