កាលពីពេលថ្មីៗកន្លងមកនេះយើងទើបតែបានឃើញរូបថតមួយចំនួនរបស់SamsungGalaxyS5 Active។ មិនបានប៉ុន្មានផងក៏មានពត៌មាននូវការលេចធ្លាយរូបភាពមួយចំនួនទៀត ហើយរបស់Samsung Galaxy S5 ជំនាន់AT&Tទៀត។ដែលរួបថតទាំងនោះបានបង្ហាញពី លក្ខណះដ៏ស្រស់ស្អាតនិងសិចស៊ីបំផុតរបស់វា។ដូចដែលយើងបានដឹងតាមពាក្យចចាមអារាមតៗគ្នាហើយថាGalaxy S5 Active និងមានទំហំអេក្រង់ធំជាងជំនាន់S5 ដែលស្មាតហ្វូនមួយនេះបានបំពាក់មកជាមួយនិងអេក្រង់ដែលមានកម្រឹតHDនិងកម្រឹតភាពច្បាស់1920×1080ភិកស៊ែល។លក្ខណះពិសេសផ្សេងទៀតរបស់Galaxy S5 Activeគឺបានបំពាក់មកជាមួយខួក្បាលប្រភេទ quad core Snapdragon 801ដែលមានល្បឿន(clock speed of 2.5GHz) បន្ថែមជាមួយនិងអង្គចងចាំទំហំ 2GB និង Adreno 330 GPU។ចំណែកឯកាម៉េរាវិញគឺដូចទៅនិងជំនាន់S5ដែរដែលកាម៉េរាខាងមុខមានទំហំ 2មេហ្កាភិកស៊ែលនិងខាងក្រោយមានទំហំ16 មេហ្កាភិកស៊ែល។មិនត្រឹមតែប៉ុណ្ណោះ Galaxy S5 Active ដំណើរការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 4.4 Kit Kat និង amsung’s TouchWiz UI។ទូរសព្ទស្មាតហ្វូនមួយនេះនិងប្រកាសជាផ្លូការក្នុងពេលឆាប់ៗនេះ។
ប្រភព : @evleaks