ព័ត៌មាន

ក្រុមហ៊ុន​Appleបាន​លក់​ចេញ​ផលិតផល​iosរហូតដល់800លាន​គ្រឿងក្នុង​ឆ្នាំនេះ

image

កាលពី​ព្រឹក​ម្សិល​មឹ​ញ​នេះ​នៅ​ព្រឹត្តិការ​ណ៍ស​ន្និសិទ​WWDC 2014 ក្រុមហ៊ុន​Appleបានធ្វើការ​ប្រកាស​ពី​ភាពជោគជ័យ​របស់ខ្លួន​ដែល​មិន​ធ្លាប់​ពីមុនមក។ហើយ​Cupetino-based company ក៏បាន​ប្រកាស់​ពី​ជំនាន់​ចុងក្រោយ​បំផុត​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ទូរស័ព្ទ​គឺios8។បន្ថែម​ទៅទៀត​នោះ​ក្រុមហ៊ុន​Appleបានធ្វើការ​ប្រកាស់​ពី​តួលេខ​ដែល​គួរអោយ​ចាប់អារម្មណ៍​នៃ​ការលក់​ផលិតផល​iosរបស់ខ្លួន​ដែរ។តួរ​លេខ​ដែល​មិនគួរ​អោយ​ជឿ​និង​មិន​ធ្លាប់មាន​ពីមុន​សម្រាប់​ក្រុមហ៊ុន​Appleគឺ​ខ្លួន​បាន​លក់​ចេញ​ផលិតផល​iosបាន​ចំនួន​រហូតដល់800លាន​ផលិតផល​ដែល​រួមបញ្ចូល​iPhoneលក់ដាច់​ជាងគេ​ដែលមាន​ចំនួន500លាន​គ្រឿង iPadលក់ដាច់​ចំនួន200លាន​គ្រឿង​និង​iPod Touchលក់ដាច់​ចំនួន100គ្រឿង​ដែរ ហើយ​ជាពិសេស​ទៀត​នោះ​ខ្លួន​ក៏បាន​ទទួល​អតិថិជន​ថ្មី​ប្រហែលជា130លាន​អ្នក​ទៀត​ដែរ។ទន្ទឹមគ្នា​នោះដែរ​ក្រុមហ៊ុន​Appleក៏​និយាយ​ផងដែរ​ពី​អ្នកប្រើប្រាស់​មួយចំនួន​ដែល​ពួកគេ​ឈប់​ប្រើ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Androidបែរមក​ប្រើ​ប្រព័ន្ធ​iosវិញ ដោយសារតែ​ពួកគេ​មិនបាន​ស្វែងយល់​ពីអ្វី​ដែល​សាក​សមនិង​ពួកគេ។ទាក់ទង​និងiPhone6វិញ​ក៏មាន​ពាក្យ​ច​ចា​អារាម​និយាយតៗគ្នា​ផងដែរ​ថា វា​និង​ដាក់​បង្ហាញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ។

ប្រភព​:Apple