នាពេលថ្មីៗនេះក្រុមហ៊ុនHTCបានដាក់បង្ហាញជាថ្មីម៉ួដែល HTC One(E8)។ការដាក់បង្ហាញថ្មីនេះបានបង្កើតភាពចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនះជនផងដែរ។ជាមួយនិងការរចនាថ្មីនិងទាន់សម័យម៉ូដែលOne(E8)ត្រូវបានបំពាក់មកជាមួយនិងរូបរាងដ៏ស្អាតដែលធ្វើឡើងពីប្លាស្ទិកជំនួសអោយសារធាតុអាលុយមីញ៉ូម។តែចំពោះទម្ររូបរាងគឺនូវដូចមុនដដែល ប៉ុន្តែវាមានកម្រាស់ជាងមុនប្រហែល(9.9mm vs 9.4mm)និងទម្ងន់ស្រាលជាងមុនប្រហែល(145g vs 160g)។បន្ថែមទៅទៀតនោះម៉ូដែលនេះត្រូវបានដំណើរការដោយ Snapdragon 801 chipset គ្រាន់តែយើងមិនទាន់ដឹងថាតើវាបំពាក់chipset ដូចទៅនិងម៉ូដែលOne(M8)ដែលមានខួរក្បាលទំហំ2.3GHzរឺម៉ុដែល One Vogue Edition ដែលមានខួរក្បាលទំហំ 2.5GHz រឺអត់នោះទេ។ហើយម៉ូដែលOne (E8)នេះបានភ្ជាប់មកជាមួយនិងអង្គចងចាំទំហំ2GBនិងម៉េមូរីទំហំ16GBដែលអាចបន្ថែមmicroSD Card រហូតដល់ទំហំ128GB។ក្រៅពីនេះម៉ូដែលនេះបានបំពាក់មកជាមួយនិងកាមេរ៉ាទំហំ13MP ជាមួយនិងBSI sensor និង BSI sensor, f/2.2 aperture និង single-LED flash។ហើយកាមេរ៉ាមុខវិញអាចចាប់យករូបភាពក្នុងទំហំ5MPជាមួយនិងBSI sensor។កាមេរ៉ាទាំងមុខនិងក្រោយអាចថតវីដេអូក្នុងកម្រឹត1080p ដូចទៅនិងម៉ូដែល One mini 2 និង Desire 816តែវាខុសគ្នាទៅនិងម៉ូដែល One (M8)ដែលមានទំហំកាមេរ៉ា 4MP Duo camera។ហើយភាពខុសគ្នាមួយទៀតរវាង M8 និង E8គឺថាម៉ូដែលថ្មីនេះមានការភ្ជាប់ dual-SIM connectivity។ ម៉ូដែលE8នេះអាចដាក់ស៊ីមពីរប្រភេទ nanoSIMsដែលស៊ីទាំងពីរនេះភ្ជាប់ជាមួយនិងប្រព័ន្ធ quad-band GSM connectivity។ហើយស៊ីមទីពីរប្រើប្រព័ន្ធ quad-band 3G with HSPA+ (up to 42Mbps downlink) and 4G LTE។ម៉ូដែលនេះនិងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារក្នុងខែនេះដែរ។