ព័ត៌មាន

មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ពី Sony Xperia Z3

image

កាលពីពេលថ្មីៗនេះ​ពាក្យ​ច​ចា​អា​រ៉ា​ម​បាន​និយាយតៗគ្នា​ថា​ក្រុមហ៊ុន​Sonyបាននិងកំពុង​ធ្វើការ​ផលិត flagship Android smartphoneម៉ូ​ដែល​Sony Xperia Z3។ហើយ​ក៏មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹង​ដែរ​ថា​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ប្រណិត​និង​មាន​រាង​ស្អាត​គួ​អោយ​ចង់​ប្រើប្រាស់។Sony Xperia Z3នេះ​ក៏​ត្រូវគេ​និយាយ​ទៀត​ដែរ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​កម្រាស់​ត្រឹមតែ 7ម​ម​និង​ភ្ជាប់​មក​ជាមួយនិង​ការ​ឌី​ស្សាញ​ថ្មី​និង​មាន​លក្ខ​ណះ​ultra slim bezel។ផងដែរ​ក៏​ពាក្យ​ច​ចា​អា​រ៉ា​ម​ដដែល​បានអោយដឹង​ទៀត​ដែរ​ថា Sony Xperia Z3និង​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ក​ម្រឹត​full HD display ជាមួយនិង resolution1920 x 1080 ភិ​ច​ស៊ែ​ល​ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ពី​ទំហំ​អេក្រង់​ពិត​​ទេ។ទោះបីជា​យ៉ាងនេះ​ក៏ដោយ ​ក៏​វា​ត្រូវបាន​គេ​រំពឹងទុក​ថា​ទំហំ​អេក្រង់​របស់​វា​ដូច​ទៅ​និង​ម៉ូ​ដែល Xperia Z2 ដែលមាន​ទំហំ5.2អ៊ីង។ បន្ថែម​ទៅទៀត​នោះ​Sony Xperia Z3និង​បាន​បំពាក់​មកជា​មួយ​ខួរក្បាល​ប្រភេទ​Qualcomm Snapdragon 805ដែលមាន​ល្បឿន​រហូតដល់2.7GHzនិង​អង្គ​ចងចាំ​ទំហំ 3GB ។ហើយ​មិនទាន់បាន​ច្បាស់​នៅឡើយ​ទេ​ថា​តើ​កាមេរ៉ា​នៅក្នុង Xperia Z3និង​ធ្វើ​ការកែ​រឺក៏​អត់​នោះទេ។តែ​ក្រុមហ៊ុន​Sonyប្រហែលជា​សម្រេចចិត្ត​បំពាក់​អេក្រង់​ប្រភេទ QHD display ជាមួយនិង​resolution 2560 x 1440 ភិ​ច​ស៊ែ​ល ហើយ​ចំណែកឯ​ទំហំ​អេក្រង​ប្រហែលជា​ប្តូរ។ចំពោះ​ពត៌មាន​ពី​ការបង្ហាញ​ខ្លួន​របស់​ម៉ូ​ដែល​Sony Xperia Z3ថា​តើ​វា​ពិត​ដូច​ទៅ​និង​ពាក្យ​ចចាមអារ៉ាម​ដែលនិយាយៗគ្នា​ដែរ​រឺ​អត់​យើង​ទន្ទឹងរង់ចាំ​មើល​ទាំងអស់គ្នា​នៅ​ប៉ុន្មាន​ខែក្រោយ​ទៀត។ហើយ​បើតាម​ពាក្យ​ចចាមអារ៉ាម​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​បង្ហាញ​ខ្លូន​ក្នុង​ខែកញ្ញា​នេះ៕

ប្រភព: DooMLoRD Twitter, Phone Arena