ថ្មីៗនេះក្រុមហ៊ុនMozillaបានប្រកាស់ពីគម្រោងរបស់ខ្លួនដែលនិងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនថ្មីមួយរបស់ខ្លួនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការFirefox OS smartphonesនៅប្រទេសឥណ្ឌាប៉ុន្មានខែខាងមុខនេះ។ហើយក្រុមហ៊ុននិងដាក់បង្ហាញផលិផលថ្មីៗមួយចំនួនរបស់ខ្លូននៅក្រុមហ៊ុន Mobile Asia Expo។
ទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រត្តិការជំនាន់ចុងក្រោយនេះគឺត្រូវបានប្រើជាមួយនិងបន្ទះឈីបប្រភេទSpreadtrum chipsets ហើយក៏បានសហការជាមួយនិងក្រុមហ៊ុនទូរស័ព្ទដៃគូរចំនួនពីរទៀតគឺក្រុមហ៊ុន Spice និងក្រុមហ៊ុនIntexដើម្បីផលិតឧបករណ៍ថ្មីជាច្រើនទៀត។
ថ្វីត្បិតតែមិនទាន់មានពត៌មានលម្អិតណាមួយដែលបញ្ជាក់ពី Firefox OS smartphonesនិងពីតម្លៃដែលវានិងត្រូវបានគេដាក់លក់នៅលើទីផ្សារ ប៉ុន្តែវាក៏ត្រូវបានគេរំពឹងទុកដែរថាវានិងជាទូរស័ព្ទដែលមានតម្លៃសមរម្យបំផុតសម្រាប់អ្នកប្រើប្រាស់។
ផងដែរក្រុមហ៊ុនMozilla ក៏និងដាក់បង្ហាញផលិតផលមួយចំនួនទៀតនៅក្នុង Mobile Asia Expo ដូចជា ZTE Open IIនិងALCATEL ONETOUCH Fire Eដែលស្មាតហ្វូនទាំងនេះនិងដាក់លក់ក្នុងរដូវក្តៅនេះ៕
ប្រភព: Mozilla