NOKIA គឺជានិមិត្តសញ្ញានៃទូរស័ព្ទដែលមានឈ្មោះបោះសំលេងពាសពេញពិភពលោក។ សំរាប់ស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ Nokia សុទ្ធសឹងជាទូរស័ព្ទទំនើបៗ ទៅតាមសម័យកាល ជាពិសេសមានការកោតសរសើរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ Nokia គឺជាទូរស័ព្ទដែលធន់ក្នុងការប្រើប្រាស់មានតម្លៃសមរម្យ សំរាប់អ្នកប្រើប្រាស់ទូទៅមិន រើសឋានៈ។ បន្ទាប់ពីធ្វើការសហការជាមួយក្រុមហ៊ុន Microsoft Mobile Device, Nokia កម្ពុជា បានបំពាក់នូវប្រព័ន្ធដំណើការ (OS) ដល់ផលិតផលរបស់ខ្លួនជាច្រើនហើយទទួលបានជោគជ័យគួរអោយកត់សម្គាល់។ អ្វីដែលធ្វើអោយកាន់តែភ្ញាក់ផ្អើលនោះ គឺសឹងតែគ្រប់ម៉ូឌែល ទូរស័ព្ទ Nokia Lumia ពីមួយជំនាន់ទៅមួយជំនាន់សុទ្ធតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone របស់ក្រុមហ៊ុន Microsoft។ មកដល់ពេលនេះក្រុមហ៊ុនបានដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន ដែលទទួលបានការចាប់អារម្មណ៍ និងមានអ្នកគាំទ្រជាច្រើនដែលពេញចិត្តនឹងម៉ូឌែលមួយនេះគឺ Nokia Lumia 630 ស៊ីមពីរបំពាក់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Window Phone 8.1។ ម៉ូឌែលដ៏ស្រស់ស្អាតមួយនេះពិតជាធ្វើអោយលោកអ្នកមានអារម្មណ៍ពេញចិត្តជាក់ជាមិនខានទៅការរចនារូបរាងប្រកបដោយភាពទាក់ទាញ ស្អាតសង្ហា ធន់ ទម្ងន់ស្រាលល្មម មិនត្រឹមតែមានការរចនាមើលទៅប្រកបដោយភាពទាក់ទាញប៉ុណ្ណោះទេ Nokia Lumia 630 ស៊ីមពីរ ក៏មានបំពាក់មកជាមួយនូវមុខងារផ្សេងៗ បូករួមទាំងបច្ចេកវិទ្យាផ្សេងៗ ដូចជា 3G, Wifi, Bluetooth ជាដើម។ កាមេរ៉ា 5មេហ្គាភិចសែល អាចចាប់យករូភាពបានទំហំ ( 2592 х 1944 pixels) រឺវីដេអូបានច្បាស់ក្នុងកម្រិត 720p@30fps ព្រមជាមួយនឹងមុខងារ autofocus សំរាប់ចាប់យករូបភាពអោយកាន់តែទាក់ទាញ។ ការប្រើប្រាស់កម្មវិធីកាន់តែមានល្បឿនលឿន និងមានភាពរលូនព្រោះ Nokia Lumia 630 បំពាក់នូវបច្ចេកវិទ្យាថ្មីៗមានកម្រិតគួរជាទីទុកចិត្ត CPU ប្រភេទ Quad-core 1.2 GHz Cortex-A7, រួមទាំង RAM ទំហំ 512MB ថ្មកាន់ភ្លើងរហូតដល់ទៅ 600ម៉ោង។ សម្រាប់ម៉ូឌែលនេះ ក៏អាចដាក់បន្ថែមមេម៉ូរីកាតប្រភេទ microSD រហូតដល់ទៅ 128GB និងមាននៅក្នុងម៉ាស៊ីនស្រាប់ទំហំរហូតដល់ទៅ 8GB ផងដែរ។ Nokia Lumia 630 ស៊ីមពីរ គឺជាស្មាតហ្វូនដែលបំពេញនូវសេចក្តីត្រូវការក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ទំនាក់ទំនងក្នុងការរស់នៅ ការកំសាន្ត ការងារជំនួញ កិច្ចការងារការិយាល័យផ្សងៗព្រមទាំងផ្តល់នូវភាពទាក់ទាញដល់អ្នកប្រើប្រាស់ផងដែរ។ លោកអ្នកអាចអាចទទួលយកបទពិលោធន៍ដោយផ្ទាល់ រឺអាចទិញជូនមនុស្សជាទីស្រលាញ់សំរាប់ថ្ងៃពិសេស ជាមួយនឹងតម្លៃដែលគួរអោយភ្ញាក់ផ្អើលជាមួយនឹងគុណសម្បត្តិរបស់ Nokia Lumia 630 ស៊ីមពីរ នេះ៕