ក្រុមហ៊ុនLava Mobilesបានត្រលប់មកវាយលុកទីផ្សារទៀតហើយដោយនាំមកជាមួយនិងទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2ជំនាន់ចុងក្រោយបំផុតរបស់ខ្លួនម៉ូដែល Iris 350M។ដែលស្មាតហ្វូនម៉ូដែលនេះត្រូវបានបំពាក់មកជាមួយនិងខួរក្បាល 1GHz dual-core processorអេក្រង់ទំហំ 3.5អ៊ីង480 x 320 capacitive touchscreen displayអង្គចងចាំRAMទំហំ512MB ,ម៉េមូរីក្នុងម៉ាស៊ីនទំហំ 512MB , microSD card slot (រហូតដល់ទំហំ32GB), dual SIM card slots, កាមេរ៉ាក្រោយទំហំ2មេហ្កាភិចស៊ែល, EDGE, WiFi, Bluetooth, ថាមពលថ្ម1200mAh និងដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.2.1 Jelly Bean OS។ជាពិសេសថែមទៀតនោះស្មាតហ្វូនមួយនេះត្រូវបានគេដាក់លក់ក្នុងតម្លៃរាយត្រឹមតែ $55៕
ប្រភព៖techfresh