ព័ត៌មាន

NVIDIA Shield 2 គ្រោងនិងដាក់បង្ហាញនៅខែក្រោយ

 

ថ្មីៗនេះ​មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​NVIDIA Shield 2និង​ដាក់​បង្ហាញ​ជា​សកល​ក្នុង​ថ្ងៃទី22ខែកក្កដា​នេះ។ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​មិនទាន់​បានបញ្ជាក់​ជា​ផ្លូវការ​ពី​ក្រុម​ហ៊​ន​NVIDIAនោះទេ។

image

មាន​ពាក្យ​ចចាមអារ៉ាម​បានអោយដឹងថាម៉ូដែល NVIDIA Shield 2ត្រូវបានគ្រប់គ្រង​ដំណើរការ​ដោយ​ខួរក្បាល​ប្រភេទ NVIDIA Tegra K1 processorដែលមាន​ល្បឿន 2.5GHz។ជាមួយគ្នានេះដែរ​ឧបករណ៍​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង GeForce Kepler GPU អង្គ​ចងចាំ​RAMទំហំ 4GB  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​16GBនិង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 Kit Kat។បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ដែលមាន resolution ក្នុង​ក​ម្រឹត1440 x 810 ភិ​ច​ស៊ែ​ល៕

ប្រភព៖  Gforgames