កាលពីប៉ុន្មានសប្តាហ៍មុននេះយើងបានលឺពត៌មានខ្លះពីSamsung Galaxy Note 4 ហើយថ្មីៗនេះដែរក៏មានការលេចឡើងនូវគំរូនៃprocessorsពីរផ្សេងគ្នានៃម៉ូដែលនេះ។នាពេលនេះដែរមានរបាយការណ៍មួយបានអោយដឹងថាឧបករណ៍នេះនិងចាប់ផ្តើមធ្វើការផលិតនៅខែក្រោយនេះ។ មានពាក្យចចាមអារ៉ាមបាននិយាយតគ្នាៗថា Samsung Galaxy Note 4 និងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2014ក្នុងខែកញ្ញានេះ។
កន្លងមកយើងបានដឹងដែរថា Note 4 និងបំពាក់មកជាមួយនិងអេក្រង់ទំហំ 5.7 អ៊ីងប្រភេទ QHD ជាមួយនិង resolutionកម្រឹត 2560 x 1440 ភិចស៊ែលនិងខួរក្បាលប្រភេទ8 core Samsung Exynos 5433 processorរឺquad core Qualcomm Snapdragon 805 processor។
ក្រៅពីនេះthe Samsung Galaxy Note 4 ក៏ត្រូវបាននិយាយទៀតដែរថាវាបានភ្ជាប់់មកជាមួយនិងអង្គចងចាំRAMទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ32GB បូកជាមួយនិង microSD card slot ដែលអាចរហូតដល់ទំហំ 128GB ។
ស្មាតហ្វូនមួយនេះក៏ត្រូវបានគេនិយាយទៀតដែរថាវាមានកាមេរ៉ាក្រោយដូចទៅនិងម៉ូដែលGalaxy S5ដែលមានទំហំ 16មេហ្កាភិចស៊ែល តែកាមេរ៉ាមុខខុសគ្នាដែលមានទំហំ 3.7មេហ្កាភិចស៊ែល៕
ប្រភព៖ Gforgames