ព័ត៌មាន

មានពត៌មានលេចធ្លាយពីលក្ខណៈរបស់Sony Xperia Z3 Compact

ថ្មីៗនេះ​មាន​រូបភាព​មួយចំនួន​បានបង្ហាញ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Sony Xperia Z3 និង  Sony Xperia Z3 Compact។ ហើយ​នាពេល​នេះដែរ​ក៏មាន​ការ​លេច​ធ្លាយ​ពី​លក្ខណៈ​មួយចំនួន​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​Compact។

image

មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ថា Sony Xperia Z3 Compact និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ​a 4.5ប៉ុន្តែ​មិនបាន​លម្អិត​ទៅលើ resolutionរបស់​វា​នៅឡើយ​ទេ​បើទោះបីជា​ត្រូវបាន​គេ​សង្ស័យថា​វា​មាន​អេក្រង់​ប្រភេទ HD ជាមួយនិង​resolution 1920 x 1080 ភិ​ច​ស៊ែ​ល​ក៏ដោយ។ ពាក្យ​ចចាមអារ៉ាម​ដដែល​បាន​បន្តទៀតថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​quad core Qualcomm Snapdragon 801 processor ដែលមាន​ល្បឿន​ក​ម្រឹត​clock speed 2.5GHzអង្គ​ចងចាំ​RAMទំហំ 2GBនិង Adreno 330 GPU។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​មាន​ជម្រើស​នៃ​ទំហំ​ផ្ទុក​ប្រ​ហែ​ជា​16GB, 32GB និង 64GB បូក​ជាមួយ​រន្ធ microSD card ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​64GB រឺ 128 GB។ ចំណែកឯ​កាមេរ៉ា​វិញ​ត្រូវបាន​គេ​និយាយថា​វា​និង​មាន​កាមេរ៉ា​ក្រោយ​ប្រភេទ​Sony Exmor RS sensorដែលមាន​ទំហំ20.7 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង​កាមេរ៉ា​មុខ​ប្រភេទ​Sony Exmor R ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ថ្វី​ត្បឹ​ត​តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ពី​ជំនាន់​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​វា​និង​ដំណើរការ​នោះ​ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 4.4 KitKat៕

ប្រភព៖ @DooMLoRD