ព័ត៌មាន

LG G3 និង LG G Watch ត្រូវបាន​ដាក់លក់​នៅលើ​បណ្តាញ​របស់ AT&T នៅ​ថ្ងៃទី 11 នេះ

ក្រុមហ៊ុនទូរស័ព្ទ​រប​ស់​សហរដ្ឋអាមេរិក AT&T បានធ្វើការ​ប្រកាស់ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3និង​នាឡិកា​រពាក់​ដៃ​ស្មា​ត​វ៉​ច​ម៉ូ​ដែល  LG G Watch និង​ត្រូវបាន​ដាក់លក់​នៅលើ​បណ្តាញ​ network​ របស់​ពួកគេ​ចាប់ពី​ថ្ងៃទី11ខែកក្កដា​នេះ​តទៅ។

ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 និង LG G Watch៖

image

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3៖

–       អេក្រង់​ទំហំ 5.5 អ៊ីង​ប្រភេទ QHD display ជាមួយនិង resolution ក​ម្រឹត 2560 x 1440ភិ​ច​ស៊ែ​ល

–       ខួរក្បាល​ប្រភេទ​quad core Snapdragon 801

–       អង្គ​ចងចាំ​RAMទំហំ​2GB

–       កាមេរ៉ា​មុខ​ទំហំ2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល

–       កាមេរ៉ា​ក្រោយ​ទំហំ 13មេ​ហ្កា​ភិ​ច​ស៊ែ​ល

–       ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat។

image

នាឡិការ LG G Watch

–       អេក្រង់​ទំហំ1.65 អ៊ីង​ជាមួយនិង​resolutionក​ម្រឹត 280 x 280 ភិ​ច​ស៊ែ​ល

–       ខួរក្បាល​ប្រភេទ 1.2GHz processor

–       អង្គ​ចងចាំ​RAMទំហំ​512MB

–       ម៉េ​មូ​រី​ទំហំ 4GB

–       ថាមពល​ថ្ម 400 mAh

–       Bluetooth 4.0LE.

លោកអ្នក​ក៏​អា​ចរក​ពត៌មាន​បន្ថែម​ពី​LG G3 និង LG G Watch នៅលើ​គេហទំព័រ​របស់ AT&T ហើយ​ចំពោះ​ឧបករណ៍​ទាំងពីរ​នេះ​លោកអ្នក​ក៏​អាចធ្វើ​ការ​កា​ម៉​ង់​ទិញ​ទុក​មុន​ចាប់ពីថ្ងៃទី 8 ខែ​នេះ​ផងដែរ៕

ប្រភព៖  AT&T