ក្រុមហ៊ុនSamsungត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏កំពូលមួយនៅក្នុងពិភពលោក ហើយក្នុងការលក់ផលិតផលស្មាតហ្វូននិងថេប្ល៊េតរបស់ពួកគេបានជួយអោយក្រុមហ៊ុនបានទទួផលចំណេញគួរអោយសម្គាល់។
នាពេលថ្មីៗនេះដែរក្រុមហ៊ុនបានធ្វើការចេញផ្សាយ នូវលទ្ធផលនៃចំណូលក្នុងការលក់ផលិតផលស្មាតហ្វូននិងថេប្ល៊េតរបស់ខ្លួន ហើយវាបានបង្ហាញថាការលក់របស់ពួកគេមានការធ្លាក់ចុះនៅក្នុងត្រីមាសមុន។
មានពាក្យចចាមអារ៉ាមបានអោយដឹងទៀតដែរថាការលក់នៃផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsungដូចជាម៉ូដែលSamsung Galaxy S5គឺមិនបានដូចទៅនិងការរំពឹងទុករបស់ក្រុមហ៊ុនោះឡើយ ដោយសារតែពួកគេបានប្រឈមមុខនិងការប្រកួតប្រជែងជាមួយដៃគូរជាមួយចំនួនដូចជា HTC និង HTC One M8, LG និង LG G3។
វាគឺជារឿងគួរអោយចាប់អារម្មណ៍ក្នុងការរង់ចាំមើលថាតើមានចំនួនស្មាតហ្វូនប៉ុន្មានគ្រឿងដែលក្រុមហ៊ុន Samsungបានលក់នៅពេលដែលចេញផ្សាញពីលទ្ធផលហរិញ្ញវត្ថុរបស់ពួកគេ៕