ថ្មីៗនេះដែរទំនងជាមាននូវពត៌មានលម្អិតមួយដែលបានបង្ហាញពីកាលបរិច្ឆេទពីការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែល Sony Xperia Z3 និង Xperia Z3 compact ដោយស្មាតហ្វូនទាំងពីរនេះនិងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារនៅខែកញ្ញាខាងមុខនេះ។
កាលពីពេលកន្លងទៅថ្មីៗនេះយើងបានលឺពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយតៗគ្នាថា Sony Xperia Z3 និង Xperia Z3 compact ត្រូវបានប្រកាស់នៅក្នុងព្រឹត្តិការណ៍ IFA 2014 ក្នុងខែកញ្ញាដោយពត៌មាននេះបានមកពីឯកសារផ្ទៃក្នុងផ្លូវការរបស់Vodafone Germany។
ឯកសារដូចដែលបានបង្ហាញខាងក្រោមនេះគឺត្រូវបានប្រើសម្រាប់តែ internal contest សម្រាប់បុគលិគ្គលក់រាយ នៅចន្លោះថ្ងៃទី1ខែកក្កដានិងថ្ងៃទី 30ខែកញ្ញាហើយស្មាតហ្វូនទាំងពីរនេះគឺត្រូវបានអត្ថធិប្បាយដែរនៅក្នុងឯកសារនោះ ដូច្នេះវាទំនងជានិងត្រូវបានដាក់លក់មុនថ្ងៃទី30ខែកញ្ញានេះបន្ទាប់ពីវាត្រូវបានប្រកាស់ក្នុងព្រឹត្តិការណ៍IFA។
ដូចដែលយើបានដឹងពីមុនពីលក្ខណះសម្បត្តិរបស់ស្មាតហ្វូនម៉ូដែលXperia Z3និង Z3 Compact ដោយម៉ូដែល Sony Xperia Z3 គឺត្រូវបានគេនិយាយថានិងភ្ជាប់មកជាមួយនិងអេក្រង់ទំហំ 5.2អ៊ីងប្រភេទQuad HD displayជាមួយនិងresolutionកម្រឹត 2560 x 1440ភិចស៊ែល។បន្ថែមទៅទៀតនោះស្មាតហ្វូនមួយនេះត្រូវបានបំពាក់មកជាមួយនិងខួរក្បាលប្រភេទquad core Snapdragon processorប្រហែលជា Snapdragon 805 និងអង្គចងចាំRAMទំហំ 3GB អង្គផ្ទុកម៉េមូរីទំហំ 32GB និងមានកាមេរ៉ាទំហំ20.7មេហ្កាភិចស៊ែលដែលជា Sony Exmor RS camera។
ចំណែកឯXperia Z3 Compact វិញត្រូវបានគេនិយាយដែថាត្រូវាបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 4.5អ៊ីងកម្រឹត HD displayជាមួយនិង resolution កម្រឹត 1920 x 1080 ភិចស៊ែល ខួរក្បាលប្រភេទ quad core Qualcomm Snapdragon 801 processor អង់ចងចាំRAMទំហំ2GB និង Adreno 330 GPU។ ផងដែរវាក៏បានភ្ជាប់មកជាមួយនិងកាមេរ៉ាទំហំ20.7មេហ្កាភិចស៊ែលដែលមានsensorដូចទៅនិង Xperia Z3ដែរ។
ប្រភព៖ Go2Android , Gforgames