ព័ត៌មាន

ក្រុមហ៊ុន Asus បានដាក់​បង្ហាញ​ម៉ូ​ដែល PadFone S និង ZenFone 5 LTE

 

​កាលពី​ម្សិលមិញ​នេះដែរក្រុមហ៊ុន Asus បានប្រកាស់បង្ហាញហ្វូ​ន​ម៉ូ​ដែល PadFone S និង LTE-capable version ហើយ​​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​ដាក់លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​តៃវ៉ាន់ និងមិនយូរប៉ុន្មានទៀតនោះទេ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះដែរ​និង​ត្រូវបាន​គេ​ដាក់​ក្នុង​ទីផ្សារ​ដ៏ទៃទៀត។image

 PadFone S​ ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវ​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ Snapdragon 801 processor ដែល​ផ្តល់​splash-proof coatingនិង​អាច​ប្រើ​បាន​នូវ​ប្រព័ន្ធ​សាក​ថាមពល​ថ្ម wireless charging។ ជាមួយគ្នានេះ​ផងដែរ PadFone Sត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ5អ៊ីង​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat ។ ម៉ូ​ដែល​PadFone S ត្រូវបាន​គេ​លក់​ក្នុងប្រទេស​តៃវ៉ាន់​ក្នុងតម្លៃ 500ដុល្លា។
ចំណែកឯ​ម៉ូ​ដែល ZenFone 5 LTE គឺ​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​ប្រហែលជា234ដុល្លា​ដែល​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ភ្ជាប់​មកជា​មួយ​ខួរក្បាល​ប្រភេទ Qualcomm processor (a quad-core 1.2GHz Snapdragon 400)និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKat។ ផ្នែក​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន​អេក្រង់​ទំហំ 5អ៊ីង 720p IPS display,កាមេរ៉ា​ក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល អង្គ​ចងចាំ​ទំហំ 2GB  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB  និង ថាមពល​ថ្ម 2,110 mAh battery៕

ប្រភព៖  Phone Arena