ព័ត៌មាន

ស្តាយ​ថ្មី​ជាមួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល DOOGEEDG550

image

DOOGEE DG550 គឺ​ប្រភេទ​ស្មា​ត​ហ្វូ​ន​មួយ​ដែល​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ 3G  និង​គ្រប់​គ្រង់​ល្បឿន​ដោយ​ខួរក្បាល​ប្រភេទ Media Tek’s MTK6592 Cortex A7 Octa Core processorល្បឿន1.7GHz និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.2.9 ដែលមាន​ល្បឿន​ដំណើរការ​លឿន ងាយស្រួល​ប្រើ។ ក្រៅពីនេះ​វា​បាន​បំពាក់​មក​ដោយ​អង្គ​ចងចាំ​RAMទំហំ​1GB ដូច្នេះ​អ្នក​អាច​លេង​ហ្គេម​ដែល​ទើប​និង​ចេញ​ថ្មី មើល​វីដេអូ​ដោយ​គ្មាន​ការរំខាន​ពី​ការរអាក់រអួល​អំឡុងពេល​ដំណើរការ។ ជាមួយនិង​សម្ថ​ត​ភាព​នៃ​ការផ្ទុក​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​រហូតដល់​ទំហំ 16GB ដែល​វា​ជា​ទំហំ​ធំ​ល្មម​សម្រាប់​អោយ​លោកអ្នក​ធ្វើការ​ផ្ទុក​នូវ ឯកសារ កម្មវិធី និង ទ​ន្ន័​យ​ផ្សេងទៀត​បាន។

image

មិន​ត្រឹមតែ​ប៉ុណ្ណោះ DOGEE DG550 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ5.5 អ៊ីង​ជាមួយ​resolutionក្នុង​ក​ម្រឹត 1280×720 ភិ​ច​ស៊ែ​ល ដែល​ផ្តល់នូវ​ការ​ទស្សនា​បាន​ដោយ​ត្រជាក់​ភ្នែក លេង​អ៊ី​ន​ធើរ​ណេ​ត​បាន​ដោយ​ស្រួល។ ចំណែកឯ​កាមេរ៉ា​វិញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ភ្ជាប់​នូវ​កាមេរ៉ា​ខាងមុខ​ទំហំ 5.0មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលជា​ប្រភេទ​ល្អ​សម្រាប់​ទុ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ  13មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដើម្បី​ធានាថា​អ្នក​អាចធ្វើ​ការចាប់យក​រូប​ភាព​បាន​យ៉ាងច្បាស់។  

បន្ថែម​ទៅទៀត​នោះ​ស្មា​ហ្វូ​ន​មូ​ដែល DOOGEE DG550 បាន​ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​រូ​ម​មាន 3G, GPS, Wi-Fi និងផ្សេងៗទៀត។ ហើយ​ចំពោះ​តម្លៃ​វិញ​មាន​ត្រឹមតែ $165.57 ៕

ប្រភព ៖ techfresh