គ្មានកាមេរ៉ាណាមួយដែលមានសមត្ថភាពល្អឥតខ្ចោះសម្រាប់ iPhone និង iPadនោះទេ។ បញ្ហាមួយដែលជាសមញ្ញបំផុតសម្រាប់អ្នកប្រើប្រាស់ធ្លាប់បានជួបនោះគឺនៅពេដែលពួកគេថតរូបភាពគឺពួកគេតែងតែជួបបញ្ហាភ្នែក ដែលមានពណ៌ក្រហម ដែលបញ្ហានេះបង្ករដោយflash រឺក៏ bad glare។ ជាសំណាងល្អ ដើម្បីដោះស្រាយនូវបញ្ហានេះគឺគ្រាន់តែប្រើ Tools នៅក្នុងកម្មវិធីរូបភាព Photos app សម្រាប់កែប្រែរូបភាព ដែលកម្មវិធីនេះបានផ្តល់នូវសមត្ថភាពនូវការលប់ចេញពណ៌ភ្នែកដែលមានពណ៌ក្រហម ដើម្បីធ្វើដូចនេះគ្រាន់តែត្រាប់តាមប៉ុន្មានវិធីដូចខាងក្រោមនេះជាការស្រេច៖

ដំបូងដំណើរការ Photos app នៅលើ iPhone រឺ iPadរបស់អ្នក
- ចុចយករូបភាពដែលអ្នកចង់លុបស្នាមពណ៌ក្រហមនៅលើភ្នែកចេញ
- បន្ទាប់មកចុចលើប៊ូតុង Edit នៅផ្នែកខាងស្តាំ
- ចុចយក redeye correction tool នៅផ្នែកខាងក្រោមនៃ navigation
- ពង្រីក ហើយចុចលើភ្នែកដែលមានពណ៌ក្រហមដែលអ្នកចង់កែប្រែ
- ភ្លាមនោះភ្នែកដែលមានស្នាមពណ៌ក្រហមត្រូវបានដោះស្រាយ បន្ទាប់មកទៀតចុចលើ Apply
- ចុងក្រោយចុចយក Save។


ប្រភព៖ imore