ព័ត៌មាន

ក្រុមហ៊ុន Google និង Novartis បាន​សហការគ្នា​ដើម្បី​បង្កើត​Smart Contact Lenses

 

ក្នុង​សប្តាហ៍​នេះ​ក្រុមហ៊ុន​Novartis បានធ្វើការ​ប្រកាស់ថា​ពួកគេ​បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយនិង Google  ដើម្បី​ដាក់​អ​ជ្ញា​ប័ណ​នូវ​បច្ចេកវិទ្យា “smart lens”សម្រាប់ ការប្រើ​ឪ​សថ​ភ្នែក និង បង្កើត smart contact lenses។

មិត្តភាព​ថ្មី​នេះ​អាចអោយ​ក្រុមហ៊ុន​ទាំងពីរ​នេះ​សហការគ្នា​ដើម្បី​ធ្វើការ​ផលិត smart lensesដែលមាន​សក្តានុពល​ដើម្បី​ធ្វើការ​បង្ហាញ​ល​ក្ខ័​ណ​ភ្នែក។ បច្ចេកវិទ្យា smart contact lens និង​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង non-invasive sensors, microchips និង miniaturised electronics ផ្សេងទៀត​ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​lenses។

image

នាយក​របស់ Novartisលោក Joseph Jimenez បាន​ពន្យល់ថា៖

យើង​កំពុងតែ​ទន្ទឹងរង់ចាំ​ក្នុងការ​ធ្វើការ​ជា​មូ​យ​និង​ក្រុមហ៊ុន Googleដើម្បី​នាំយកមក​នូវ​បច្ចេកវិទ្យា​ដ៏​ល្អ​បំផុត​របស់​ពួកគេ និង ចំនេះដឹង​ដ៏​ទូលំទូលាយ​ផ្នែក​ជីវៈវិទ្យា​ដើម្បី​ឈានទៅដល់​តម្រូវការ​ផ្នែក​សុខាភិបាល ”-“នេះ​គឺជា​ចំនុច​យ៉ាងសំខាន់​សម្រាប់​ពួកយើង​ដើម្បី​គ្រប់គ្រង​ព្រំដែន​នៃ​រោគសញ្ញា​នៃ​ជម្ងឺ​ដោយ​ការចាប់ផ្តើម​ជាមួយនិង​ភ្នែក.

លោក Sergey Brinដែលជា​ស្ថាបនិក​របស់ Google បាន​ពន្យល់ថា៖

សេច​ត្តី​សុ​បិ​ន្ត​របស់​ពួកយើង​គឺ​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ក្នុងឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដ៏​តូច​មួយ​ដើម្បី​ជួយ​ក្នុងការ​បង្កើន​គុណភាព​នៃ​ជីវិត​របស់​មនុស្ស”-“យើង​ពិត​ជាមាន​សេចក្តី​រីករាយ​បំផុត​ក្នុងការ​ធ្វើការ​ជាមួយ Novartis ដើម្បី​ធ្វើអោយ​សុ​បិ​ន្ត​នេះ​ក្លាយជា​ការពិត

Novartis press release បានអោយដឹងថា៖

កិច្ចព្រមព្រៀង​រវាង​Googleនិង Alconបានបង្ហាញ​ពី​ជំ​ហ៊ាន​ដ៏​សំខាន់​សម្រាប់ Novartis ដើម្បី​បង្កើន​នូវ​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង​នូវ រោគសញ្ញា​ជម្ងឺ និង​លក្ខណ​របស់​មនុស្ស…”

សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​និង​បច្ចេកវិទ្យា smart contact lenses ថ្មី​នេះ​និង​មិត្តភាព​ថ្មី​រវាង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​Novartis សូម​ចូលទៅ​កាន់​គេហទំព័រ Novartis press release  website ៕

ប្រភព៖ Android Authority