ព័ត៌មាន

មានការលេចធ្លាយពី LG G Pad 7.0 LTE សម្រាប់ AT&T

មិនជា​យូរ​ប៉ុន្មាន​ទេ​ដែល AT&T បានធ្វើការ​ប្រកាស់ ម៉ូ​ដែល Samsung Galaxy Tab 4 8.0 LTE  នៅលើ​បណ្តាញ networkរបស់​ពួកគេ ប៉ុន្តែ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ​ថេ​ប្ល៊េ​ត​មួយ​នេះ​ក៏បាន​ដាក់លក់​នៅក្នុង​បណ្តារ​កន្លែង​ផ្សេងៗទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ទៀតផង។

image

យោង​តាម​ពាក្យ​ចចាមអារ៉ាម​ដែលបាននិយាយតៗគ្នាក្នុងរយះពេលថ្មីៗនេះ​​បានអោយដឹងថា​ម៉ូ​ដែល  LG G Pad 7.0 LTE  ​បាន​ដាក់បញ្ចូល​ទៅកាន់ AT&T ក្នុង​ខែ​ខាងមុខនេះ។ ថ្មីៗនេះដែរ​គេហទំព័រ @evleaks បានធ្វើ​ការដាក់​បង្ហោះ​នូវ​រូបភាព​មួយ​របស់ LG G Pad 7.0ជាមួយនិង​ឈ្មោះ brand  AT&T នៅ​ផ្នែក​ខាងក្រោយ​នៃ​ថេ​ប្ល៊េ​ត​នេះ។

Evleaks មិនបាន​ធ្វើការ​បង្ហោះ​ពី  press render នៃ LG G Pad 7.0នោះទេ ប៉ុន្តែ​វា​បាន​លេចឡើង​នូវ screenshot ពី​អ្នកប្រើប្រាស់​ជាប្រចាំ​នៃ​ឧបករណ៍​នេះ។ ក្រុមហ៊ុន LG បានធ្វើ​ការដាក់​បង្ហាញ G Pad 7.0 ពីរ​បី​ខែក្រោយ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​លក្ខណៈសម្បត្តិ​របស់​វា​ទេ។

LG បានអោយដឹងថា​លក្ខណៈសម្បត្តិ​របស់​ថេ​ប្ល៊េ​ត​នេះ​និង​ប្រកាស់​នៅ​ខែក្រោយ ប៉ុន្តែ​ផ្អែកទៅលើ​របាយការណ៍​បានអោយដឹងថា ឧបករណ៍​នេះ​ត្រូវបាន​រំពឹងទុក​ថា​និង​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 7 អ៊ីង​ដែលមាន resolution កម្រិត 1280 x 800 ភិ​ច​ស៊ែ​ល ជាមួយ​ថាមពល​ដំណើរការ​ដោយ CPUប្រភេទ quad-core Snapdragon 400 SoC។ បន្ថែម​ទៅទៀត​នោះ​ថេ​ប្ល៊េ​ត​មួយ​នេះ​បាន​ភ្ជាប់​ដោយ​អង្គ​ចងចាំ​RAM ទំហំ  1GB  ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​ទំហំ 8GB ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ង  microSD card slot  កាមេរ៉ា​ទំហំ  3 មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 4,000 mAh battery និង ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 KitKat៕

ប្រភព៖  @evleaks