វិធីសាស្ត្រក្នុងការ Remote ទៅកាន់ស្មាតហ្វូន តេប្លេតដែលបានបាត់

នៅពេលដែលស្មាតហ្វូនរបស់លោកអ្នកត្រូវបានបាត់ ឬ លួច លោកអ្នកអាចធ្វើការ Remote ទៅកាន់វាបាន។ កុំរង់ចាំទាល់តែគេធ្វើការលុប Hardware របស់លោកអ្នកចោលនោះ។ យ៉ាងណាមិញចំពោះការប្រើប្រាស់កម្មវិធីនេះវាទាមទារឲ្យមានការប្រើប្រាស់នូវអ៊ីធឺណែតផងដែរ។

 image

ចំពោះ iPhone, iPads និង Mac

ក្រុមហ៊ុន Apple បានបង្កើតសេវាកម្ម “Find My” ដែលជាកម្មវិធីសម្រាប់ភ្ជាប់ទៅកាន់ iPhones, iPads និង​ Macs ផងដែរ។ សូមលោកអ្នកធ្វើការ Enable វាជាមួយនឹង iCloud ពេលនោះលោកអ្នកអាចធ្វើការ Remote ទោលើវាបានហើយ។ នៅពេលដែលលោកអ្នកធ្វើការ Remote នូវ iPad ឬ iPhone ជាមួយនឹង “lost mode” នោះវានឹងធ្វើឲ្យឧបករណ៍របស់លោកអ្នកចូលទៅកាន់ Factory Reset ដូចនេះចោរដែលលួចមិនអាចចូលទៅប្រើប្រាស់វាបានទេ។

ប្រសិនបើលោកអ្នក Remote Lock ទោលើ Mac វានឹងធ្វើការ Shut Down ហើយចោរដែលលួចបាននោះនឹងត្រូវវាយបញ្ជូលនូវ​ Firmware Password ដើម្បី Boot វា។ ប្រិសិនបើអ្នកគ្មានលេខសម្ងាត់ទេ លោកអ្នកមិនអាចធ្វើការBoot បាននោះទេ។

 image

ចំពោះ Android Phone និង Tablets

ចំពោះ Android ក៏បានប្រើប្រាស់នូវកម្មវិធី Android Device Manager ស​ម្រាប់ Remote ទៅលើ Android Phone ឬ Tablets ដែលបានបាត់បង់ផងដែរ។អ្នកត្រូវចូលទៅ Google Setting ចុចត្រង់Android Device Manager និងធ្វើការ Activate វា។

 image

ចំពោះ Windows Phones

ក្រុមហ៊ុន Microsoft ក៏បានបង្ហាញនូវកម្មវិធីសម្រាប់ Remote ទៅកាន់ Windows Phone ផងដែរនោះគឺ Find My Phone ។ ចុចនៅលើ Settings > Find My Phone ដើម្បីធ្វើការ Configure ។

 image

ចំពោះ Windows PCs និង​Tablets

ក្រុមហ៊ុន Microsoft មិនបានផ្តល់នូវកម្មវិធិសម្រាប់ស្វែងរក ឬ Remote ទៅលើ Windows PC និង​Tablets ដែលបានបាត់បង់នោះទេ។ ប៉ុន្តែលោកអ្នកអាចប្រើប្រាស់ PREY បានដែលផ្តល់នូវជម្រើសយ៉ាងប្រសើរ ហើយវា Free ទៀតផង។

ប្រសិនបើឧបករណ៍របស់លោកអ្នកត្រូវបានបាត់ លោកអ្នកអាចធ្វើការ Sign In ទៅកាន់ Website Service ដើម្បីធ្វើការ Remote ទៅលើវាបានផងដែរ។

 image

Leave a Reply

Your email address will not be published. Required fields are marked *