ថ្មីៗនេះដែរមានពត៌មានមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រ geeky-gadgets បានអោយដឹងថា ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលមានលេខម៉ូដែលHol-T00 និងត្រូវបានបញ្ជាក់ដោយ TENAA( the Chinese FCC)បានអោយដឹងថាស្មាតហ្វូនម៉ូដែល Huawei Honor នេះនិងមានវត្តមាននៅក្នុងប្រទេសចិននៅថ្ងៃពុធនេះ។
វត្តមានដ៏ថ្មីសម្រាប់ម៉ូដែល Huawei Honor និងត្រូវបានគេដាក់លក់ក្នុងតម្លៃសមរម្យត្រឹមតែ 500-600 យ៉េន (ប្រហែលជា $80-$100 ដុល្លាសហរដ្ឋអាមេរិក)។
យោងតាមពត៌មានមិនផ្លូវការដែលបាននិយាយតៗគ្នាបានអោយដឹងថាម៉ូដែល Huawei Honorនិងត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 5អ៊ីងដែលមាន resolution កម្រិត 1280 x 720 ភិចស៊ែល, អង្គប្រតិបត្តិការទំហំ 1.3GHzប្រភេទ MT6582 MediaTek processor ជាមួយអង្គចងចាំRAMទំហំ 1GB ,ម៉េមូរីដែលមានស្រាប់ក្នុងម៉ាស៊ីនទំហំ 4GB រន្ធ microSD card សម្រាប់ពង្រីកទំហំបន្ថែម និង ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat។ ហើយស្មាតហ្វូនម៉ូដែលនេះក៏បានភ្ជាប់មកដោយ SM និង TD-SCDMA bandដែរ៕
ប្រភព៖ PhoneArena