ព័ត៌មាន

ZTE បានបង្ហាញនូវទូរស័ព្ទម៉ូដែលថ្មី និង ប្រកាស់​លោក James Yap ជារូបិយ​ប​ដិ​ភាគី

image

កាលពី​យប់​ថ្ងៃទី 23 ខែ​នេះ​នៅក្នុង​មជ្ឈមណ្ឌល Ronac Art Center ក្នុង​ទីក្រុង San Juan ក្រុមហ៊ុន ZTE  និង​ក្រុមហ៊ុន MSI-ECS បានធ្វើការ​ប្រកាស់​ពី​ឧបករណ៍​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ដែល​និង​មកដល់​ក្នុងពេលឆាប់ៗនេះ​ទៅក្នុង​ទីផ្សារ​ប្រទេស​ភី​លី​ពី​ន ដែល​ឧបករណ៍​ទាំងនោះ​មានឈ្មោះ​ថា  Nubia  Z5S mini, Blade Vec Octa, Blade Vec 4G, និង  MF93D portable 4G hotspot ។ ក្នុងពេល​ដំណើរការ​នៃ​ព្រឹត្តិការណ៍​នោះដែរ James Yap ត្រូវបាន​ប្រកាស់​ជា រូបិយ​ប​ដិ​ភាគី។

image 

ដោយ​ផ្អែកលើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ Nubia Z5S mini ត្រូវបាន​ផលិតឡើង​ដោយ​ភ្ជាប់​មក​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ​quad-core chip និង ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ  Android 4.3 Jelly Bean។ វា​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ4.7អ៊ីង​កម្រិត HD display,អង្គ​ចងចាំ​ទំហំ 2GB នៃ RAM អង្គ​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ​16G កាមេរ៉ា​ក្រោ​ទំហំ  13 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ថាមពល​ថ្ម​កម្រិត​2000mAh battery។

image

ដោយឡែក​ម៉ូ​ដែល Blade Vec ត្រូវបាន​ភ្ជាប់​មក​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ octa-core និង  4G version។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​អេក្រង់​ទំហំ 5 អ៊ីង​កម្រិត​HD display,អង្គ​ចងចាំ​RAMទំហំ 1GBនិង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat។ តែ​ចំពោះ​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​វិញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ពីរ​ជម្រើស​ដោយ​ម៉ូ​ដែល​ដែលមាន octa-core version គឺមាន​ម៉េ​មូ​រី​ទំហំ 8GB និង​មាន​កាមេរ៉ា​ទំហំ(13MP សម្រាប់​កាមេរ៉ា​ក្រោយ និង  5MP សម្រាប់​កាមេរ៉ា​មុខ) ចំណែកឯ quad-core version មាន​ទំហំ​16GB , 4G capabilities,និង​កាមេរ៉ា​ក្រោយ​ទំហំ 8MP កាមេរ៉ា​មុខ​ទំហំ 1MP ។

image 

និង​ម៉ូ​ដែល  ZTE MF93D  portable 4G hotspot ក៏មាន​លក្ខណៈ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​ដែល​បានបង្ហាញ​ខាងលើ​នេះដែរ។ ហើយ​វា​បានផ្តល់​នូវ​ការភ្ជាប់​បាន​រហូតដល់ 10  user រន្ធ​ស៊ីម​ពីរ, ថាមពល​ថ្ម 2900mAh battery,និង​អេក្រង់​ទំហំ 1.44-inch៕