ព័ត៌មាន

MacBook Pro ស៊េរី 2014 និងដាក់បង្ហាញនៅថ្ងៃនេះ (ពាក្យចចាមអារ៉ាម)

កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ មានព​ត៌​មួយ​បាន​និយាយ​អំពីរ 2014 MacBook Pro ដែល MacBook  ជំនាន់​ថ្មី​នេះ​គឺ​ត្រូវបាន​គេ​និយាយថា​និង​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយបាន​ភ្ជាប់​មក​ជាមួយនិង​ការ  update ថ្មី​ជាច្រើន​ទៅលើ​ម៉ូ​ដែល​ដែលមាន​ស្រាប់​ពីមុន។

image

ចំណែកឯ​ពេលនេះ​ដែរ​ប្រហែល​ជាមាន​ពត៌មាន​ពី​ការដាក់​បង្ហាញ​ពី​ម៉ូ​ដែល 2014  MacBook Pro នេះ។ យោងតាម​ដំណឹង​ថ្មី​មួយ​ពី​បុគ្គលិក​នៅក្នុង MacRumors បានអោយដឹងថា​ក្រុមហ៊ុន Apple និង​ធ្វើ​ការដាក់​បង្ហាញ​នៅ​ផលិតផល​ថ្មី​របស់​ពួកគេ​គឺ​ម៉ូ​ដែល Retina MacBook Pro នៅថ្ងៃនេះ 29 ខែ កក្កដា ឆ្នាំ2014។

នៅក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​កាលពីពេល​កន្លង​ទៅបាន​អោយដឹងថា​ពត៌មាន​ល​ម្អិ​ត​និង​លក្ខណៈសម្បត្តិ​នៃ​ម៉ូ​ដែល​នេះ​គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ15 អ៊ីង ហើយ​ក្រុមហ៊ុន Appleទំនងជា​និង​ធ្វើ​ការដាក​បង្ហា​ញន​មួយ​ម៉ូ​ដែល​ទៀត​ដែលមាន​ទំហំ​អេក្រង់13 អ៊ីង ប៉ុន្តែ​ចំពោះ​ម៉ូ​ដែល​នេះ​គឺ​មិនមាន​ពត៌មាន​លម្អិត​ន​ទាក់ទង​និង​លក្ខណៈ​ស​ម្ប​តិ្ត​នោះទេ។

ចំពោះ​អេក្រង់​ទំហំ 15 អ៊ីង​នៃ​ម៉ូ​ដែល   2014 MacBook Pro គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ថា​តើ​ជា​ប្រភេទ Intel Core i7 2.2GHz processor, 2.5GHz processor រឺ   2.8GHz processorនោះទេ។ ចំណែកឯ អង្គ​ចងចាំ​ទំហំ​វិញ​ក៏​មិនដឹងថា​មាន​ទំហំ 8GB នៃ RAM  , 16GB រឺក៏​ទំហំ 32GB  RAMនោះទេ។

ចំពោះ​ពត៌មាន​លម្អិត​បន្ថែម​យើង​រង់​ចាំមើល​ទាំងអស់គ្នា​នៅពេល​ដែ​ក្រុមហ៊ុន​Apple បានធ្វើការ​ប្រកាស់​ជា​ផ្លូវការ​នៃ MacBook Pro នេះ​ទាំង​តម្លៃ ក៏ដូចជា​ពត៌មានផ្សេងៗទៀត៕

ប្រភព៖  MacRumors