ព័ត៌មាន

Huawei Ascend Mate 3 គ្រោងនិងដាក់បង្ហាញនៅខែកញ្ញានេះ​

image 

ថ្មីៗនេះដែរ​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​និយាយថា​គឺ​កំពុងធ្វើការ​ទៅលើ​ការផលិត​នៃ​ផលិត​ផលស្មា​ត​ហ្វូ​ន​មួយចំនួន​ដែល​ផលិតផល​ទាំងនោះ​និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុងពេលឆាប់ៗនេះ។ ហើយ​មិនជា​យូរ​ប៉ុន្មាន​នោះទេ​ដែល​ក្រុមហ៊ុន  Chinese OEM បានធ្វើការ​ប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ​គឺ​ម៉ូ​ដែល​Ascend P7។

យោងតាម​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​បានអោយដឹងថា ក្រុមហ៊ុន Huawei គឺ​កំពុងធ្វើការ​ទៅលើ​ការផលិត​នៃ​ឧបករណ៍​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដែលមាន​ឈ្មោះថា Huawei Ascend Mate 3 ដែល​ឧបករណ៍​នេះ​និង​ត្រូវបាន​ប្រកាស់​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។

វា​ពិតជា​ដំណឹង​ដ៏​គួរអោយ​ចាប់អារម្មណ៍​មួយ​មែនទែន​ដែល​ក្រុមហ៊ុន Huawei គ្រោង​និង​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​នៅ​ក្នង​ខែកញ្ញា​ខាងមុខនេះ​ដែលជា​ពេល​មួយ​ស្របគ្នា​ជាមួយនិង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ដ៏ទៃទៀត​ក៏មាន​គ្រោង​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ដែរ ដូចជា​ក្រុមហ៊ុន Samsung ​ត្រូវបាន​គេ​និយាយថា​ខ្លួន​និង​ធ្វើ​ការដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ម៉ូ​ដែល​Galaxy Note 4 ក្នុងខែកញ្ញាដែរ ដែលវា​ពិតជា​ការប្រកួតប្រជែង​មួយ​សម្រាប់​ម៉ូ​ដែល Ascend Mate 3 ក៏ដូចជា​ម៉ូ​ដែល​iPhone 6 និង Xperia Z3។

ពត៌មាន​លម្អិត​អំពី​អ្វីដែលបានភ្ជាប់មកជាមួយនិង​ស្មា​ត​ហ្វូ​ន​មួយ​នេះ ​គឺ​មិនបាន​ផ្តល់​នៅឡើយ​នោះទេ​ប៉ុន្តែ​មាន​ពត៌មាន​មួយចំនួន​បានអោយដឹងថា​វា​និង​បាន​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ 6 អ៊ីង​និង Resolutionកម្រិត 1080p រឺ​ resolution កម្រិត 2560 x 1440 ភិ​ច​ស៊ែ​លគឺមិនច្បាស់នោះទេ។

ចំពោះ​ពត៌មាន​បន្ថែម​និង​លម្អិត​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី យើង​រង់​ចាំមើល​ទាំងអស់គ្នា​ភ្លាម​នៅពេលដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​ដា​ក់ប​ងា្ហ​ញ​ជា​ផ្លូវការ៕

ប្រភព៖ Ubergizmo