បន្ទាប់ពីការប្រកាស់នូវផលិតផលថ្មី NVIDIA Shield Tablet កាលពីសប្តាហ៍មុន នាពេលនេះដែរ ក្រុមហ៊ុន NVIDIA ចាប់ផ្តើមធ្វើការដាក់លក់នូវផលិតផលនេះដោយម៉ូដែលដែលមានទំហំនៃការផ្ទុក 16GB និងត្រូវបានលក់ក្នុងតម្លៃ $299។
NVIDIA Shield tablet ត្រូវបានរចនាឡើងដោយបំពាក់ដោយលក្ខណៈសម្បតិ្តដ៏គួរអោយចាប់អារម្មណ៍ ដែលរួមមានអេក្រង់ទំហំ 8 អ៊ីង កម្រិតការបង្ហាញខ្ពស់ដែលមានresolution កម្រិត 1920 x 1080 ភិចស៊ែល។
ការគ្រប់គ្រងថាមពលទៅលើម៉ូដែល Shield Tablet ត្រូវបានបំពាក់មកជាមួយនិងអង្គប្រតិបត្តិការប្រភេទ NVIDIA Tegra K1 processorដែលមានលក្ខណៈ 192 graphics cores ។ ឧបករណ៍នេះផងដែរបាភ្ជាប់មកជាមួយនិងអង្គប្រតិបត្តិការទំហំ 2GB នៃ RAM, រន្ធ microSD card slot ដែលអាចបន្ថែមទំហំរហូតដល់ 128GB ។ ហើយថេប្ល៊េតហ្គេមនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការប្រភេទAndroid 4.4 KitKat t និងមានការមេរ៉ាមុខក្រោយ ដោយកាមេរ៉ាមានទំហំ 5 មេហ្កាភិចស៊ែលហើយកាមេរ៉ាទាំងពីរនេះជាប្រភេទHDR capable។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើការដំណើរនូវហ្គេមជាច្រើនពី Google Play Store និងហ្គេមនៅលើNVIDIA។
ផងដែរក្រមហ៊ុន NVIDIA ក៏បានធ្វើការដាក់បង្ហាញនូវម៉ូដែលដែលមានទំហំនៃការផ្ទុក 32GB ហើយម៉ូដែលនេះនិងភ្ជាប់មកជាមួយនិង LTE ដោយម៉ូដែលដែលមានទំហំនៃការផ្ទុក 16GBមានលក្ខណៈWiFiតែប៉ុណ្ណោះ។ ហើយម៉ូដែល 32GB និងត្រូវបានដាក់ក្នុងតម្លៃរាយ $399 ។ ហើយថេងប្ល៊េតនេះនិងត្រូវបានដាក់លក់ក្នុងសហរដ្ឋអាមេរិក និង អង់គ្លេសចាប់ពីថ្ងៃនេះតទៅ៕
ប្រភព៖ Ubergizmo