វិធីសាស្រ្តក្នុងការ Free Space នៅលើ iPhone ឬ iPad

ជាការពិតណាស់ iPads និង iPhones មិនមាន File Systems ដែលលោកអ្នកអាចមើលឃើញ ប៉ុន្តែវាមានកម្មវិធី និង Files មួយចំនួនដែលស៊ីទំហំមេម៉ូរីរបស់លោកអ្នក។ ការស៊ីទំហំនេះគឺដោយសារ លោកអ្នកផ្ទុក Kindle eBooks នៅក្នុងកម្មវិធី Kindle ហើយលោកអ្នកផ្ទូក Music Files នៅក្នុងកម្មវិធី Music ការផ្ទុកវីដេអូនៅក្នុងកម្មវិធីចាក់វីដេអូ ហើយការផ្ទុក Photo នៅក្នុងកម្មវិធីចាក់ Photos ជាដើម។

 image

ការចូលទៅមើល Storage Usage

សូមចូលទៅកាន់ Settings ជ្រើសរើសយក General និងចុចនៅលើ​ Usage ។ បន្ទាប់មកលោកអ្នកនឹងឃើញពីចំនួន Storage ដែលលោកអ្នកបានប្រើប្រាស់ហើយនឹងចំនួនទំហំរបស់ Files មួយៗ។

 image

លោកអ្នកអាចធ្វើការលុបចោលនូវកម្មវិធីណាមួយដែលលោកអ្នកមិនចង់បាន ជាពិសេសគឺហ្គេមដែលវាស៊ីទំហំធំ។ ប្រសិនបើលោកអ្នកចង់លេងវាជាថ្មីលោកអ្នកអាចធ្វើការ Sync វាជាមួយនឹង iCloud ជាការស្រេច។

 image

លើសពីនេះទៅទៀត កម្មវីធីដូជា Pocket ប្រើប្រាស់ត្រឹមតែ 37.4MB ប៉ុន្តែ Documents និង Data នៅក្នុងកម្មវិធីនេះប្រើប្រាស់ទំហំរហូតទៅដល់ 191MB។

 image

លោកអ្នកអាចធ្វើការចុចនៅលើ Documents និង Data និងចុចយក Clear Download Files។

 image

ម្យ៉ាងវិញទៀត បទចម្រៀង វីដេអូ រូបភាព និង Media Files ជាច្រើនទៀតសុទ្ធតែប្រើប្រាស់ទំហំធំ។ លោកអ្នកអាចលុបបទចម្រៀង វីដេអូចោលបានប្រសិនបើលោកអ្នកអស់ចំណាប់អារម្មណ៍ទៅលើបទចម្រៀងចាស់ៗនេះតទៅទៀត។

 image

ចំពោះបទចម្រៀងក៏លោកអ្នកអាចលុបចោលបានដែរ ដើម្បីបង្កើន Space វិញ។

 image

ពេលខ្លះ Photo & Camera នឹងបង្ហាញនូវរូបភាពទាំងអស់ ហើយចំពោះរូបភាពទាំងនេះគឺវាស៊ីទំហំធំ ប្រសិនបើលោកអ្នកពេញចិត្តរូបណាហើយ រូបផ្សេងទៀតដែលលោកអ្នកមិនពេញចិត្ត សូមធ្វើការលុបវាចោលដើម្បីបង្កើនទំហំ Storage របស់លោកអ្នក។

 image

ការលុប​ Browsing Data

នៅពេលដែលលោកអ្នកចូលទៅក្នុងកម្មវិធី Safari សូមចុចលើ Website Data និងរើសយក Remove All Website Data ដើម្បីលុប Cache និង Cookie។

 image

ប្រសិនបើលោកអ្នកប្រើប្រាស់ Chrome សូមបើកកម្មវិធី Chrome ចូលទៅក្នុង Settings > Privacy និងជ្រើសរើស Clear Browsing Data ហើយលោកអ្នកក៏អាច Clear All បានផងដែរ។

 image

ទាំងនេះគឺសុទ្ធតែជាវិធីសម្រាប់ Free Space នៅលើ iPhones ឬ iPad របស់លោកអ្នក។

 

 

Leave a Reply

Your email address will not be published. Required fields are marked *