ព័ត៌មាន

វិធីថ្មី ជំនួយអ្នកប្រើ iPhone

Version ទី 5 គឺ ​iOS 8 Beta ថ្មីដែលជាប្រព័ន្ធប្រត្តិបត្តិការរបស់ក្រុមហ៊ុន Apple កំពុងត្រូវបានគេអភិវឌ្ឍន៍ដែលអាចធ្វើឱ្យមានបម្រែបម្រួលលើ Maps និងកម្មវិធីទូរស័ព្ទមួយចំនួនទៀត។ 

យោងតាមពត៌មានផ្ទៃក្នុង AppleInsider បានរកឃើញកម្មវិធីថ្មី  នៅពេលអ្នកប្រើប្រាស់បានស្វែងរកអាហារដ្ឋានក្នុងកម្មវិធីផែនទី Maps ហើយពត៌មានទាំងអស់ត្រូវបានបញ្ចូនទៅ Recents Tab ជាមួយនឹងកម្មវិធី iPhone ។                                                                                                     ​                                            

អ្នកគ្រាន់តែបញ្ចូលពត៌មានមួយចំនួននៅក្នុង Tab ហើយអ្នកអាចបញ្ចូនស្វែងរកទីតាំងដែលអ្នកត្រូវការបានដោយមិនចាំបាច់ទាញលើផែនទីដ៏តូចរបស់អ្នក និងតម្រូវជាមួយត្រីវិស័យទេ។មិនត្រឹមតែអាចបញ្ចូលលេខទំនាក់ទំនងក្នុងបញ្ចីនោះទេ ប៉ុន្តែថែមទាំងបញ្ចូលឈ្មោះ និងដំណាងការផ្សព្វផ្សាយបានផងដែរ។ ការស្វែងរកទីតាំងណាមួយនៅក្នុងផែនទីដ៏តូច រកអាស័យដ្ឋានជំនួញនោះអ្នកអាចចូលតាមគេហទំព័រថែមទៀតផង ។

image

គំនិតថ្មីនេះបង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ iPhone ងាយស្រួលស្វែងរកទីតាំង ឬលេខទំនាក់ទំនងកាន់តែងាយស្រួលដោយមិនចាំបាច់ស្វែងរកវាម្តងហើយម្តងទៀតទេ ព្រោះវាបានរក្សារពត៌មានទាំងអស់ឱ្យអ្នកជាស្រេច។

ប្រភពៈTeach Ra