ព័ត៌មាន

Dropbox សម្រាប់ Android ទទួលបានការ​ Update ថ្មីដែលនាំយកមកនូវលក្ខណៈថ្មីជាច្រើន

Dropbox គឺជា website ​មួយ​ដែលមាន​ប្រជាប្រិយ​មួយ​ក្នុងចំនោម  cloud sharing website នៅលើ​ប្រព័ន្ធ internet ជាមួយនិង​ការ​ផ្តល់នូវ​កម្មវិធី​ជាច្រើន​ដែល​ស្ទើរ​តែមាន​នៅលើ​គ្រប់ Platform នៃ​ទូរស័ព្ទ។

image

ថ្មីៗនេះដែរ  Dropbox សម្រាប់​ប្រព័ន្ធ​ដំណើរការ Android បានទទួល​ការ update ថ្មី​មួយ​ដែល​បាន​នាំមក​នូវ​លក្ខណៈ​ថ្មី​ជាច្រើន​នៃ app ដែល​រួមមាន ការបង្ហាញនូវឯកសារ(document viewer),ការបង្កើននូវសមត្ថភាពក្នុងការស្វែងរក( improved search experience) និង​លក្ខណៈ​ជាច្រើន​ទៀត។

ឥឡួវ​នេះដែរ​អ្នកប្រើប្រាស់​អាចធ្វើ​ការបង្ហាញ (view) នូវ​ឯកសារ​របស់អ្នក​នៅក្នុង app បាន​យ៉ាង​ងាយស្រួល​ដូចជា​ការបង្ហាញ​ឯកសារ​ដែលជា​កម្មវិធី Word, Powerpoint និង PDF ដោយ​មិនចាំបាច់​មាន​ជំនួយ​ពី​កម្មវិធី​ខាងក្រៅនោះទេ។ ក្នុងការ​បង្ហាញ​នេះដែរ​គឺ​អ្នកប្រើប្រាស់​គ្រាន់តែ  tap នៅលើ​វា ហើយ​វា​និង​ផ្តល់អោយ​អ្នក​នូវ preview មួយ​នៃ​កម្មវិធី​នេះ។ បន្ថែម​ទៅទៀត​នោះ​លក្ខណៈ​នៃ​ការស្វែងរក( search feature)ក៏មាន​លក្ខណៈ​ងាយ​ក្នុងការ​ស្វែងរក​នូវ file របស់​អ្នក​ដែល​ត្រូវបាន​រក្សាទុក​នៅលើ Dropbox ក៏ដូចជា​ការការកំណត់ក្នុង  view បានត្រឹមតែ  folderដែល​ត្រូវបាន Share និងមានការ​​ការ​អនុ​ញ្ញា​ត្តិ​របស់អ្នកតែប៉ុណ្ណោះនិងមុខងារផ្សេងៗទៀត​នៅលើ Dropboxសម្រាប់ Business user។ ខាងក្រោម​នេះ​គឺជា​ការផ្លាស់ប្តូរ​ពេញលេញ​ដែល​មា​នៅលើ Dropbox សម្រាប់ Android៖

–       In-app previews សម្រាប់​ការបង្ហាញ​នៃ File ដូចជា Word, PowerPoint និង PDF

–       ការស្វែងរក​ថ្មី​ដែល​តាមដាន querie ថ្មី​និង​បង្ហាញ​នូវ typeahead suggestions

–       View-only permissions សម្រាប់ shared folders នៅលើ Dropbox សម្រាប់ Business users

–       បង្កើន​នូវ​សមត្ថភាព​Cache performance

–       មាន bug fixesច្រើន​និង​សមត្ថភាព​ខ្ពស់

កុំ​ទន្ទឹងរង់ចាំ​យូរ​សូម​ចូលទៅ​កាន់   Google Play Store  ហើយ download នូវ updated Dropbox app សម្រាប់​ឧបករណ៍​របស់​អ្នក​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Android ៕

ប្រភព៖  Dropbox