ព័ត៌មាន

នាឡិការដៃ Moto 360 បង្ហាញតម្លៃ

ពេលថ្មីៗនេះអ្នកលក់តាមបណ្តាហាងនានាបានភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងតម្លៃរបស់ស្មាតនាឡិការដៃ Moto 360 ។ ស្មាតនាឡិការដៃនោះបានប្រកាសតម្លៃប្រហែល 250 ដុល្លារ។

ទន្ទឹមនឹងការចេញលក់ជាមួយនឹងតម្លៃបង្ហាញជូននេះ អ្នកកាន់ផ្នែកពត៌មានវិទ្យាបានធ្វើការស្ទង់លើចំណាប៉អារម្មណ៍អ្នកប្រើប្រាស់ថា តើមានអ្នកចាប់អារម្មណ៍ប៉ុន្មានភាគរយ ហើយអ្នកចង់ប្រើប្រាស់ប៉ុន្មានភាគរយដោយបានបង្កើតកំរងសំនួរជ្រើសរើសមួយចំនួន ។​

                                                                             image

សូមបញ្ចាក់ថា​ ស្មាតនាឡិការ Moto 360 មានអង្គចងចាំទំហំ 512MB អាចស្ថិតនៅក្រោមទឹកក្នុងកំពស់ 1 ម៉ែត្រ ជាមួយនឹងសមត្ថភាពពិសេសដោយនាឡិការដៃនេះមានប្រើប្រាស់ប្រព័ន្ធ Bluetooth 4.0​ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយស្មាតទូរស័ព្ទ រួមជាមួយនឹងសមត្ថភាពភ្ជាប់ប្រព័ន្ធ WiFi ទៀតផង។

ប្រភពៈ Tech