ព័ត៌មាន

ទូរស័ព្ទចិនថ្មី រចនាមិនឱ្យចាញ់ឡានស្ព័រទេ

Mobile BQ Company (ក្រុមហ៊ុនចិន) បានប្រកាសពីម៉ូដែលថ្មី BQM Monza រចនាមកមានភាពទាក់ទាញបំផុត។ អ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងស្មាតទូរស័ព្ទដ៏ពិសេសមានរាងដូចឡាន។

នៅផ្នែកខាងមុខរចនាមកបំពាក់មកជាមួយប៉ូតុងចុច និងអេក្រង់ពិសេស។ នៅផ្នែកកណ្តាលមានបំពាក់មកជាមួយប៉ូតុងបញ្ចាមុខ ក្រោយ  ​លើ    ក្រោម។

សម្រាប់រូបរាងវិញ ពិតជាដូចឡាន 100 % មានទ្វា មានកញ្ចក់ មានដាក់កង់ មានបំពាក់ភ្លើង ហើយគួរឱ្យចាប់អារម្មណ៍បំផុតដោយបំពង់បំពងសម្លេងដាក់នៅទ្វា។ BQM Monza គឺត្រូវបានគេភ្ជាប់មកជាមួយផត microUSB 2.0 ថែម មានរន្ធដោតកាស 3.5mm jack និងផត MicroSD Card Slot ។

image

អ្នកនឹងមិនចាំបាច់ខ្វល់ថាវាពិបាកកាន់នោះទេ ព្រោះវាមានទម្ងន់ត្រឹមតែ 78 ក្រាម និងមានប្រវែង 9.5 សង់ទីម៉ែត។

អ្នកនឹងទទួលបានផលចំណេញទ្វេដងដោយម៉ូដែលនេះអាចឱ្យអ្នកប្រើស៊ីមបានម្តងពីរ និងលេងកម្មវិធី WhatsApp ដោយមិនគិតថ្លៃ។ ទូរស័ព្ទនេះនឹងចេញលក់នៅប្រទេសរូស្សីនៅខែកញ្ញាខាងមុខនេះ ប៉ុន្តែពុំមានពត៌មានណាមួយបានអៈអាងពីតម្លៃរបស់វានោះទេ។

ប្រភព៖Android