ព័ត៌មាន

Apple ពន្យាពេលមិនមែនខ្លាចចាញ់ទីផ្សាររបស់គេនោះទេ

iWatch ជាផលិតផលដែលទើបតែបានដាក់គម្រោងរចនាមក។ ទន្ទឹមនឹងការរចនាម៉ូដែលនេះបានបំពាក់បំប៉នមកជាមួយគុណភាពពិសេសៗបន្ថែមកាន់តែគួ​រឱ្យទាក់ទាញ។ បន្ទាប់មកមានពាក្យចចាមអារាមហូរហែរថាម៉ូដែលនេះនឹងត្រូវបានគេដាក់បង្ហាញនៅខែកញ្ញា ឬ​ខែតុលាខាងមុខនេះ។

យោងតាម្រភពពត៌មាន Chinese Economic Daily News ក្រៅផ្លូវការមួយចេញមកពីកន្លែងផលិតរបស់ Apple smartwatch&#039s បានឱ្យដឹងថា iWatch មិនប្រាកដថានឹងត្រូវបានដាក់បង្ហាញនៅខែកញ្ញានោះទេ វានឹងអាចពន្យាពេលដល់ឆ្នាំ 2015 ឆ្នាំក្រោយ។

image

មូលហេតុនៃការពន្យាពេលនេះ អាចបណ្តាលមកពីម៉ូដែលនេះមិនទាន់បានសម្រេចជាផលិតផលនៅឡើយ។

image

ប៉ុន្តែដោយសារតែពត៌មានចចាមអារាមចេះតែបន្តពីមួយទៅមួយបានធ្វើឱ្យគេច្រលំថា វានឹងត្រូវបានគេដាក់បង្ហាញនៅក្នុងខែកញ្ញា។

ប្រភព៖ Tech