ក្រុមហ៊ុន LG បានប្រកាសជាផ្លូវការពីការដាក់បង្ហាញទូរទស្សន៍ Ultra HD OLED TV ចំនួនពីរប្រភេទគឺ ម៉ូដែល 77EG9700 និងម៉ូដែល 65EC9700 កម្មវិធីបើកឆាកដំបូងក្នុងខែកញ្ញា លើវេទិកា IFA 2014 ។ទូរទស្សន៍ Ultra HD OLED TV បានក្លាយជាទូរទស្សន៍ដែលមានប្រជាប្រិយភាពខ្ពស់បំផុតដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ។
ម៉ូដែល LG 65EC9700 និង 77EG9700 មានលក្ខណៈពិសេសជាងមូដែលមុនត្រង់ថាវាជាប្រភេទទូរទស្សន៍ Ultra HD OLED TVs ដំបូងបំផុត មិនប្រើបច្ចេកវិទ្យា LCD TVs ដដែលៗ។ សូមបញ្ចាក់ដែរថា ម៉ូដែលនេះមិនប្រើបច្ចេកវិទ្យា 4K នោះទេ ប៉ុន្តែវាបានប្រើបច្ចេកវិទ្យា Ultra HD។
អ្វីដែលគួរឱ្យសោកស្តាយបន្តិចនោះគឹ 4K គឺជាបច្ចេកវិទ្យាមួយមានស្តង់ដាកម្រិតភាពច្បាស់ 4096 × 2160 ខណៈពេលដែល HD មានស្តង់ដាកម្រិតភាពច្បាស់ត្រឹមតែ 4000 ភិចសែល កម្រិតបង្ហាញ 3840 × 2160 Resolution។
ប្រភពៈLG