ព័ត៌មាន

Skip បំលែងជាឧបករណ៍ Bluetooth

ក្រុមហ៊ុន Motorola ហាក់បីដូចជាព្រងើយកន្តើយក្នុងការផលិតគ្រឿងបន្លាស់ Skip របស់ខ្លួន ដោយបានពន្យាពេលរហូតដល់ទៅចុងឆ្នាំនេះ។ នេះបើយោងតាម​​ឯកសាររបស់ FCC មួយចំនួនដែលដែលមានគេលួចបោះពុម្ពចេញមកខាងក្រៅ។

Skip នឹងប្តូរទៅជា Bluetooth-Powered  ដើរដោយថាមពលព្រះអាទិត្យ (ខុសពី ប្រព័ន្ធ NFC)  ដើម្បីទទួលបាននូវមុខងារមួយចំនួនដែលមានប្រយោជន៍បន្ថែមទៀត។យោងតាម លក្ខណៈពិតរបស់ Motorola Skip រួមទាំងគន្លឹៈ(ប្រសិនបើ Skip ទាក់ទងទៅនឹងខ្សែរសម្លេង)កម្មវិធី Skip ក្នុងទូរស័ព្ទរបស់អ្នក។

 

ស្វែងរកទូរស័ព្ទរបស់អ្នកតាមរយៈកម្មវិធី Skip ដោយចុចចំនួនពីរដងលើប៉ូតុងបើក ហើយវាក៏អាចចាក់សោរស្មាតទូរស័ព្ទ Motorola របស់អ្នកផងដែរ(លក្ខណៈពិសេសបែបនេះនឹងមិនមានដំណើរការជាមួយឧបករណ៍ផ្សេងក្រៅពី Motorola ទេ) ហើយមិនត្រឹមតែមានលក្ខណៈចាក់សោរបាននោះទេ ប៉ុន្តែអ្នកថែមទាំងអាចមើលផែនទីនៅលើកម្មវិធី Skip និងលើទូរស័ព្ទដៃរបស់អ្នក។

ឧបករណ៍ Skip ថ្មីមានរាងប្រហាក់ប្រហែលទៅនឹងត្រីកោណកែង ថែមទាំងអាចភ្ជាប់ជាមួយកូនសោររបស់អ្នក ឬដាក់នៅកន្លែងណាដែលអ្នកគិតថាអ្នកអាចដាក់បាន។

ប្រភពៈTech