ព័ត៌មាន

រូបភាព IPad 2015 មានអេក្រង់មិនចាញ់ Laptop [Updated]

ក្រុមហ៊ុន Apple មានគម្រោងដាក់បង្ហាញ iPad ថ្មីមានអេក្រង់ទំហំ 12.9 អ៊ីងនៅពាក់កណ្តាលឆ្នាំ 2015 នេះបើយោងតាមប្រភពពត៌មានលើគេហទំព័រ Bloomberg។  នេះមិនមែនជាលើកដំបូងទេដែលមានពាក្យចចាមអារាមពាក់ព័ន្ធទៅនឹងការបង្ហាញ  iPad ទំហំ12.9 អ៊ីង។  

នៅពេលដែល Tablet មានអេក្រង់ម៉ូដែល Air iPad version 9.7អ៊ីង និង iPad Mini មានអេក្រង់ទំហំ 7.9-អ៊ីងត្រូវបានក្រុមហ៊ុន Apple ដាក់បង្ហាញរួចម៉ូដែលទំហំ 12.9 អ៊ីងជាគម្រោងបន្ទាប់របស់ក្រុមហ៊ុន Apple ។

ក្រុមហ៊ុន នេះបានបង្ហាញពីរូបភាបគំរូរបស់ខ្លួន ជាមួយនឹងកុំព្យូទ័រយួរដៃ ឃើញថាវាមានទំហំពិសេសធំទ្វេដង កាន់តែងាយស្រួលប្រើប្រាស់ និងធ្វើការមួយចំនួនជំនួស កុំព្យូទ៍រ។  លើ iPad ថ្មីនេះ មានកម្មវិធីផ្សេៗជាច្រើន ដែល iCon View របស់វាកាន់តែធំ ងាយស្រួលមើល មិនចាំបាច់ពិបាកពាក់វែនតាជំនួយនោះទេ។

សម្រាប់ការងារទូរទៅ ផ្ញើរសារ ចាក់តន្រី្ត កម្មវិធីព្យាករណ៍អាកាសធាតុ និងកម្មវិធីថ្មីៗជាច្រើនទៀតនៅក្នុង Playstore អ្នកអាចធ្វើការទាញយកមកប្រើប្រាស់បាន។

ម៉ូដែលនេះ កាន់តែមានភាពងាយស្រួល  ក្នុងការប្រើប្រាស់ដើម្បីមើល ឯកសារ Word ឯកសារ Excell ឯកសារ Power Point ជាដើម។

អ្វីដែលគួរឱ្យទាក់ទាញបំផុតនោះ ការផលិតម៉ូដែលនេះឡើងគឺមានការ Update យ៉ាងខ្លាំងដោយយកចំណុចខ្លាំងរបស់ម៉ូដែលចាស់មកកែច្នៃបន្ថែម ដើម្បីផលិតវាឡើង។

image

ប្រភពពត៌មានក៏បានបន្តទៀតថា iPad បំពាក់អេក្រង់ធំនេះជាម៉ូដែលបាន Upgrade ពី​  iPad និង  iPad Mini Retina Air ហើយនឹងត្រូវបានដាក់បង្ហាញនៅឆ្នាំក្រោយ។ ប៉ុន្តែសម្រាប់ស្មាតទូរស័ព្ទ iPhone 6 វិញគឺប្រាដកប្រជាថ្ងៃដាក់បង្ហាញខែកញ្ញានេះប្រាកដមែន។

 

ប្រភព៖Apple