ព័ត៌មាន

Appលe ពន្យាពេលបង្ហាញផលិតផលមួយ តែនឹងបង្ហាញផលិតផលមួយ

ពិតជាចម្លែក ជាមួយនឹងសំបុត្រមួយដែលមានចំណងជើងប្លែក រកទាយមិនត្រូវថាវាមានអត្តន័យដូចម្តេច។ លើស្រោមសំបុត្រទាំងមូលមានពណ៌ស លាយពណ៌ប្រផេះ និងមានភ្ជាប់ Logo ជាមួយនឹងពាក្យស្លោកមួយថា “I wish we could reveal more”។ សំបុត្រនេះជាសំបុត្រអញ្ចើញឱ្យចូលរួមព្រឹត្តការណ៍ថ្មី នឹងប្រព្រឹត្តទៅនៅសាល Flint Center ក្នុងទីក្រុង Cupertino រដ្ឋ California នៅសហរដ្ឋអាមេរិច ដែលជាកន្លែងដែលលោក Steve Jobs បានបង្ហាញ Mac របស់ខ្លួនលើកដំបូងបំផុតក្នុងឆ្នាំ 1984។

image

ថ្មីៗនេះ មានប្រភពពត៌មានមួយចំនួនបានអៈអាងថា ក្រុមហ៊ុន Apple នឹងដាក់បង្ហាញ iPhone 6 និង iWatch ដែលប្រព្រឹត្តទៅក្រោយការដាក់បង្ហាញរបស់ក្រុមហ៊ុន  Samsung រយៈពេល 06 ថ្ងៃ(ក្រុមហ៊ុន  Samsung នឹងដាក់បង្ហាញផលិតផលរបស់ខ្លួននៅថ្ងៃទី 03 ខែកញ្ញា)។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចក៏បានជ្រើសរើសការដាក់បង្ហាញផលិតផលរបស់ខ្លួនក្នុងខែកញ្ញា ដែលពិតជាម៉ូដែលស្មាតទូរស័ព្ទថ្មីពិសេសបំផុតនៅថ្ងៃទី 09/09/2014។

iPhone 6 នឹងបំពាក់អេក្រង់ទំហំ  4.7-អ៊ីង មានលក្ខណៈពិសេសដោយបានភ្ជាប់បច្ចេកវិទ្យាថ្មីលើផ្នែកស្កែនម្រាមដៃ មានកាមេរ៉ាពិសេសជាងមុន មាន Chip ដែលមានល្បឿនជាងមុន។ ចំណែកឯម៉ូដែលមានអេក្រង់ទំហំ 5.5 អ៊ីងប្រើបច្ចេកវិទ្យាអេក្រង់ដាំត្បូងវិញ នឹងត្រូវបានពន្យាពេលរហូតដល់ដើមឆ្នាំ 2015 ។

លោកអគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook ជាដំណាងអ្នកបង្ហាញផលិតផលក្នុងឆ្នាំនេះ និងជាលើកដំបូងតាំងពីក្រុមហ៊ុន Apple បានដក់បង្ហាញ  iPad ក្នុងឆ្នាំ 2010។

ប្រភពៈTech