ព័ត៌មាន

Apple ៖ សូម្បីតែតារាបង្ហាញម៉ូឌក៏រកប្រជាប្រិយភាពឱ្យបានដែរ

ក្រុមហ៊ុន Apple មិនទាន់បានចុៈពត៌មានពិស្តារនៅឡើយទេពាក់ព័ន្ធនឹង iWatch ប៉ុន្តែក្រុមហ៊ុននេះបានធ្វើលិខិតអញ្ចើញដើម្បីបើកកម្មវិធីបង្ហាញយ៉ាងធំនៅថ្ងៃនេះ។

រាល់ពត៌មានសំខាន់ទាំងអស់របស់ក្រុមហ៊ុន គឺត្រូវបានផ្តល់ដោយអ្នកស្រី  Vogue Alexandra Shulman ជាអ្នក Tweeted នៅ San Francisco ហើយជាអ្នកប្រមូលពត៌មាននៅទីក្រុងញូវយ៉កប្រចាំសប្តាហ៍នេះ។

កញ្ញា Marie Claire តារាបង្ហាញម៉ូឌត្រូវបានគេអញ្ចើញ នាងបានបង្ហាញចំណាប់អារម្មណ៍ពិសេសថា “ឧបករណ៍Wearable មួយដែលខ្ញុំសន្មត់ថាវានឹងឆាប់បានដាក់បង្ហាញ” ។ ចំណែកឯលោកប្រធានគម្រោង Lea Goldman បានប្រាប់ទៅលោក Reuters ​ថា «ការបង្ហាញផលិតផលរបស់ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ទូរទាំងពិភពលោក ហើយការចែកចាយពត៌មានគឺធ្វើទៅតាមរយៈវ៉ិបសាយ និងបណ្តាញទំនាក់ទំនងសង្គមជាច្រើនទៀត»។

image

          លោក Lauren Indvik  បានបញ្ជាក់ជាចុងក្រោយថាការអញ្ចើញតារាបង្ហាញម៉ូឌ គឺជាការបន្ថែមប្រជាប្រិយភាពក្នុងការផ្សព្វផ្សាយផលិតផល ជាពិសេសម៉ូដែល Wearable នឹងទទួលបានការគាំទ្រខ្ពស់ ។

 

ប្រភព៖ Apple