ព័ត៌មាន

iTune 11.4 នឹងប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ​ iOS 8

 image

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញនូវ iTunes ស៊េរីថ្មីរបស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើ OS X Mavericks នោះគឺ iTunes 11.4 ដែលសម្រាប់ទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយ iOS 8 របស់ក្រុមហ៊ុន Apple ។

 image

កម្មវិធី iTunes 11.4 នេះមានទំហំប្រមាណជា 97.3MB ហើយពេលនេះវាត្រូវបានដាក់ឲ្យដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ OS X Mavericks ដែលទាញយកបានចេញពី Apple App Store ។

 image

ចំនែកប្រព័ន្ធប្រតិបត្តិការ iOS 8 ក៏នឹងអាចដាក់ឲ្យទាញយកនៅក្នុងសប្តាហ៍ក្រោយនេះផងដែរគឺនៅថ្ងៃពុធ ទី ១៧ ខែកញ្ញា ដែលលោកអ្នកអាចទាញយកបានដោយស៊េរីសម្រាប់ប្រើប្រាស់នៅលើ iPhone 4S, iPhone 5, iPhone 5C, the iPhone 5S, iPod Touch ជំនាន់ទី ៥, iPad 2, iPad Retina display, iPad Mini, the iPad Air និង iPad Mini with Retina Display, ក៏ដូចជា iPhone 6 និង iPhone 6 Plus ។

ប្រភព៖ MacRumors